Connect with us

បាល់ទាត់អន្តរជាតិ

ប្រកួត​ចុង​ក្រោយ​មុន​បិទ​រដូវកាល Barcelona ប៉ះ​ជាមួយ Sevilla រំលង​អាធ្រាត​នេះ!!!

Published

on

ថ្ងៃនេះ​ជា​ថ្ងៃ​នៃ​ការ​ប្រកួត​ចុងក្រោយ​មុន​បិទ​រដូវកាល ក្នុង​ជុំទី 38 នៃ​ក្របខណ្ឌ​កំពូល​របស់​អេស្ប៉ាញ La Liga។ ក្លឹប​អ្នក​មាន​បុណ្យ Barcelona នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​នឹង​ក្រុម​ម្ចាស់​ផ្ទះ Sevilla ដែល​ការ​ប្រកួត​ធ្វើ​ឡើង​ទៅ​កីឡដ្ឋាន Ramon Sanchez-Pizjuan។

យ៉ាង​ណា​មិញ ការ​ប្រកួត​នេះ​មិន​មាន​សារៈ​សំខាន់​ខ្លាំង​ឡើយ​​សម្រាប់​ក្រុម​ទាំង 2 ទាក់ទង​នឹង​ចំណាត់​ថ្នាក់ La Liga។ ក្លឹប Sevilla បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​លេខ​រៀង​ទី 13 ក្នុង​តារាង La Liga ហើយ​បើ​ទោះ​បី​ជា​ពួក​គេ​ទទួល​បាន​ជ័យជម្នះ​ពី Barcelona ក៏​មិន​អាច​ឲ្យ​ពួក​គេ​ឡើង​មក​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី 12 បាន​ដែរ។

ទន្ទឹម​នឹង​នេះ Barcelona ក៏​នៅ​តែ​​រក្សា​តំណែង​​លេខ 2 របស់​ពួក​គេ បើ​ទោះ​បី​ជា​ចាញ់ ឈ្នះ រឺ​ស្មើ​ជាមួយ Sevilla ក៏​ដោយ។ ទោះ​ជា​យ៉ាង​ណា Barcelona អាច​នឹង​ចង់​ឈ្នះ​នៅ​ក្នុង​ការ​ប្រកួត​នេះ ព្រោះ​វា​ជា​ការ​ប្រកួត​ចុង​ក្រោយ នៃ​ការ​លា​គ្នា​ជាមួយ​គ្រូ​បង្វឹក​លោក Xavi Hernandez ដែល​ចាកចេញ​បន្ទាប់​ពី​ប្រកួត​នេះ​ចប់។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២