Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ដាក់​សំណើរ​លើ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ

Published

on

យោងតាម​របាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​ដាក់​សំណើរ​ដោយ​ពាក្យ​សម្ដី​ជា​លើក​ដំបូង​សម្រាប់​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប RB Leipzig គឺ​កីឡាករ Dani Olmo។ កីឡាករ​វ័យ 26 ឆ្នាំ​រូបនេះ​កំពុង​បំពេញ​កាតព្វកិច្ច​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​នៅ Euro 2024 និង​បាន​ក្លាយ​ជា​ចំណែក​មួយ​ដ៏​សំខាន់​ដែល​នាំ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​របស់​គាត់​ឡើង​ទៅ​កាន់​វគ្គ 8 ក្រុម​ចុង​ក្រោយ​ផង​ដែរ។

ថ្វី​ត្បិត​តែ​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ Dani Olmo មិន​មែន​ជា​ជម្រើស​ដំបូង រឺ​ជា​ជម្រើស​សំខាន់​របស់​ក្រុម​ក៏​ដោយ ប៉ុន្តែ​នៅ​ក្លឹប RB Leipzig គាត់​ជា​កីឡាករ​ឆ្នើម​បំផុត​មួយ​រូប ដែល​ស៊ុត​បញ្ចូលទី​បាន 29 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 34 ដង ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប 148 ប្រកួត គិត​ចាប់​តាំង​ពេល​ដែល​គាត់​បាន​ចូលរួម​ជាមួយ​ក្លឹប​មួយ​នេះ​ពី​ឆ្នាំ 2020 មក។

កាល​ពី​អំឡុង​ខែ​មុន Dani Olmo បាន​សារភាព​ថា គាត់​ត្រូវ​បាន​ក្លឹប​ធំៗ​ជា​ច្រើន​ចាប់​អារម្មណ៍​ចង់​បាន​ប៉ុន្តែ​គាត់​បាន​បដិសេធ​ឱកាស​ទាំង​នោះ។ ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ​ក៏​មាន​ឱកាស​ក្នុង​ការ​ចេញ​ទៅ​លេង​នៅ Premier League ផង​ដែរ ព្រោះ​មាន​ក្លឹប​ជា​ច្រើន​ដូច​ជា Manchester City, Manchester United, Arsenal និង Liverpool សុទ្ធ​តែ​ត្រូវ​បាន​គេ​ដឹង​ថា ពេញ​ចិត្ត​ជា​ខ្លាំង​លើ Dani Olmo។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Barcelona ជា​ក្លឹប​ដែល​អាច​បញ្ចុះ​បញ្ចូល​កីឡាករ​ឆ្នើម​រូប​នេះ​បាន ខណៈ​ដែល Dani Olmo ក៏​ធ្លាប់​បាន​ចំណាយ​ពេល 7 ឆ្នាំ​នៅ​ក្នុង​ឈុត​យុវជន​របស់​ក្លឹប Barcelona ផង​ដែរ ចន្លោះ​ឆ្នាំ 2007 និង 2014 មុន​ពេល​ចាក​ចេញ​ទៅ​ក្លឹប Dinamo Zagreb។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២