បាល់ទាត់អន្តរជាតិ
Arsenal ត្រៀមចាយលុយ 60 លានផោន លើខ្សែប្រយុទ្ធឆ្នើមមួយរូបរបស់ Crystal Palace
ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា កំពុងមានភាគរយកាន់តែខ្ពស់ ក្នុងការប្រជែងដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Crystal Palace គឺកីឡាករ Michael Olise។ កីឡាករសញ្ជាតិបារាំងរូបនេះ បានជួបបញ្ហារបួសសរសៃពួរក្នុងរដូវកាលឆ្នាំ 2023-2024 កន្លងទៅ ដែលធ្វើឲ្យគាត់បង្ហាញខ្លួនបានត្រឹមតែ 19 ប្រកួតប៉ុណ្ណោះនៅ Premier League។
ទោះបីជាត្រូវបានរារាំងដោយរបួសក៏ដោយ Michael Olise នៅតែអាចបង្ហាញពីគុណភាពលេងដ៏ល្អបំផុតដោយរកបានគ្រាប់បាល់ 10 គ្រាប់ ហើយត្រូវបានឈរក្នុងតំណែងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទី 3 របស់ Crystal Palace ផងដែរ ដោយតាមពីក្រោយ Eberechi Eze និង Jean-Philippe Mateta។
យ៉ាងណាមិញ មជ្ឈដ្ឋានបាល់ទាត់បានមើលឃើញថា Crystal Palace មិនមែនជាទ្រនំដ៏យូរអង្វែងរបស់ ខ្សែបម្រើប្រយុទ្ធវ័យ 22 ឆ្នាំរូបនេះឡើយ ខណៈដែលមានក្លឹបកំពូលៗមួយចំនួនធំនៅ Premier League កំពុងសម្លឹងមើលចង់ចុះហត្ថលេខាលើគេ។ យោងតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្លឹបកាំភ្លើងធំកំពុងមានភាគរយខ្ពស់ជាងគេក្នុងចំណោមក្លឹបផ្សេងទៀតដែលចង់ចុះហត្ថលេខាលើ Michael Olise។
Michael Olise ត្រូវបានគេរាយការណ៍ថា មានតម្លៃខ្លួននៃការលក់ចេញប្រហែល 60 លានផោន ខណៈដែលកុងត្រារបស់គាត់ជាមួយក្លឹប Crystal Palace មានសុពកភាពដល់ឆ្នាំ 2027។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Man Utd កំពុងតាមប្រមាញ់ខ្សែបម្រើមួយរូបរបស់ក្លឹប Bayern Munich
-
បាល់ទាត់អន្តរជាតិ3 days ago
Bayern Munich សម្រេចចិត្តចរចាជាលើកចុងក្រោយជាមួយ Alphonso Davies
-
បាល់ទាត់អន្តរជាតិ5 days ago
Real Madrid សុខចិត្តចំណាយប្រាក់ដើម្បីនាំយក Alexander-Arnold មកទឹកដីអេស្ប៉ាញឲ្យបានមុនបិទរដូវកាលនេះ