Connect with us

បាល់ទាត់អន្តរជាតិ

Rodri ប្រាប់​មូលហេតុ​ដែល Arsenal មិន​អាច​ប្រជែង​​ឈ្នះពានលីគ​ជាមួយ Man City បាន

Published

on

ក្លឹប Man City បាន​គ្រង​តំណែង​ជើង​ឯក Premier League នៅ​រដូវកាល​នេះ ដែល​ជា​ការ​ឈ្នះ​​ 4 រដូវកាល​ជាប់ៗ​គ្នា​របស់​ពួក​គេ។ Manchester City បាន​បង្កើត​កំណត់ត្រា​ជា​ក្លឹប​ដំបូង​គេ ​ក្នុង​ប្រវត្តិសាស្ត្រ Premier League ដែល​អាច​ឈ្នះពាន​លីគ​កំពូល​របស់​អង់គ្លេស​បាន 4 ឆ្នាំ​ជាប់ៗ​គ្នា។

ក្រុម​របស់​លោក Pep Guardiola បាន​ទទួល​ជ័យ​ជម្នះ ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ដោយលុត West Ham 3-1 នៅ​ក្នុង​ដី​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។ ទោះ​ជា​យ៉ាង​ណា ក្លឹប​កាំភ្លើងធំ Arsenal គឺ​ជា​ជើង​ឯង​រង ដែល​ទទួល​បាន​ការ​សោក​ស្ដាយ​បំផុត ព្រោះ​ពួក​គេ​ចាញ់ Man City ត្រឹម​តែ 2 ពិន្ទុ។

យ៉ាង​ណា​មិញ Rodri ដែល​ខ្សែបម្រើ​ដ៏​សំខាន់​ម្នាក់របស់ Man City បាន​និយាយ​ពី​ការ​ប្រកួត​ប្រជែង​ដ៏​លំបាក​មួយ​ទល់​នឹង​ក្រុម​ខ្លាំងៗ​នៅ Premier League ពិសេស​គឺ​ក្លឹប​កាំភ្លើងធំ Arsenal។ ទោះ​ជា​យ៉ាង​ណា Rodri បាន​សារភាព​ថា កូនសោរ​ដ៏​សំខាន់​នៃ​ភាព​ជោគជ័យ​របស់ Manchester City គឺ​ការ​មិន​បាត់បង់​ជំនឿ​ចិត្ត​លើ​សមត្ថភាព​​របស់​ខ្លួន ក្នុង​ការ​ឈ្នះ​គ្រប់​ប្រកួត។

ក្រោយ​​ពី​ឈ្នះ​ពាន Rodri បាន​និយាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​បញ្ជាក់​ពីភាព​ខុស​គ្នា​របស់​ក្រុម​ខ្លួន ជាមួយ​នឹង Arsenal ដោយ​និយាយ​ថា៖ “Arsenal បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​ភាព​ខុស​គ្នា គឺ​ចិត្ត​គំនិត​នៅ​ខាង​ក្នុង។ ពេល​ដែល​ពួក​គេ​មក​ទីនេះ​ប្រកួត​ជាមួយ​យើង… ពួក​គេ​មិន​ចង់​យក​ឈ្នះ​យើង​ទេ ពួកគេ​គ្រាន់​តែ​ចង់​ស្មើ​ប៉ុណ្ណោះ”។

ប្រភព: Khelnow

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២