Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid ចាប់​អារម្មណ៍​ចង់​បាន​ខ្សែការពារ​កណ្ដាល​របស់​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី Calafiori

Published

on

ក្លឹប Real Madrid កំពុង​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​ខ្សែការពារ​កណ្តាល​វ័យ 22 ឆ្នាំ Riccardo Calafiori របស់​ក្លឹប Bologna និង​ក្រុម​ជម្រើសជាតិ​អ៊ីតាលី (នេះ​បើ​យោងតាម​សេចក្ដី​រាយការណ៍​របស់ La Gazzetta dello Sport)។ យោងតាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា Real Madrid កំពុង​ពិចារណា​ទិញ​យក Calafiori ដែល​ជា​កីឡាករ​កំពុង​បង្ហាញ​​សក្តានុពល​នៅ​ក្នុង​ព្រឹត្តិការណ៍ Euro 2024។

យ៉ាង​ណា​មិញ Calafiori ទើប​តែ​បាន​ចូលរួម​ជាមួយ Bologna កាល​ពី​ដើម​រដូវកាល​មុន​នេះ​ប៉ុណ្ណោះ ដោយ​ផ្ទេរ​ពី​ក្លឹប FC Basel។ ទោះ​ជា​យ៉ាង​ណា គេ​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​​ប្រកួត​ស្ទើរតែ​ទាំង​អស់​របស់​ក្រុម​ចំនួន 40 ប្រកួត ដោយ​រួម​ចំណែក​ស៊ុត​បញ្ចូល​ទី​បាន 2 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 6 ដង។

បន្ថែម​លើស​ពី​នេះ Calafiori ក៏​ត្រូវ​កោះ​ហៅ​ឲ្យ​ចូលក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ហើយ​គាត់​បាន​បង្ហាញ​ខ្លួន​គ្រប់​ការ​ប្រកួត​ទាំង 3 ដង នៅ​ក្នុង​វគ្គ​ចែក​ពូល Euro 2024 ផង​ដែរ។ កុងត្រា​បច្ចុប្បន្ន​របស់​ខ្សែ​ការពារ​វ័យ 22 ឆ្នាំ​រូប​នេះ ជាមួយ​ក្លឹប Bologna មាន​សុពលភាព​រហូត​ដល់​រដូវក្តៅ​ឆ្នាំ 2027។ យោងតាម​ការ​ស្ទាបស្ទង់​របស់ ​​Transfermarkt បាន​ប៉ាន់​ប្រមាណ​តម្លៃ​ទីផ្សារ​នៃ​ការ​លក់​ចេញ​​របស់ខ្សែការពារ Calafiori មាន​ចំនួន​ប្រហែល 30 លានអឺរ៉ូ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២