បាល់ទាត់អន្តរជាតិ
Rabiot នឹងលេងក្នុងតំណែងរបស់ Mbappe ប្រសិនបើខ្សែប្រយុទ្ធរូបនេះមិនទាន់អាចចូលលេងបាន
យោងតាមការចុះផ្សាយរបស់កាសែតបារាំង L’Equipe បានឲ្យដឹងថា គ្រូបង្វឹករបស់ក្រុមជម្រើសជាតិបារាំងគឺលោក Didier Deschamps នឹងអនុញ្ញាតឲ្យកីឡាករ Adrien Rabiot លេងនៅតំបន់ប្រយុទ្ធខាងឆ្វេង ដែលជាតំណែងរបស់ Kylian Mbappe សម្រាប់ការប្រកួតជុំទី 2 ទល់នឹងហូឡង់។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី 17 ខែមិថុនា កន្លងទៅ ក្រុមបាល់ទាត់របស់បារាំងបានយកឈ្នះអូទ្រីសដោយលទ្ធផល 1-0 ដែលជាការប្រកួតបើកឆាកនៃវគ្គចែកពូល Euro 2024។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការប្រកួតនោះ ខ្សែប្រយុទ្ធ Kylian Mbappe បានរងរបួសបាក់ក្ដោងច្រមុះរបស់គាត់នៅចុងម៉ោងនៃការប្រកួត ហើយត្រូវតម្រូវឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
នៅរំលងអាធ្រាតនេះ (ម៉ោង 2:00) ក្រុមជម្រើសជាតិបារាំងនឹងមានការប្រកួតជុំទី 2 នៃវគ្គជម្រុះក្នុងពូល D ដែលត្រូវប្រឈមមុខនឹងក្រុមខ្លាំងហូឡង់។ យ៉ាងណា Kylian Mbappe ត្រូវបានគេរំពឹងថា នឹងមិនអាចបង្ហាញខ្លួនជាជម្រើសដំបូងនោះទេ ដូច្នេះហើយ កន្លែងដែលគាត់លេងអាចត្រូវបានជំនួសដោយ Adrien Rabiot ផ្អែកតាមការគ្រោងទុករបស់គ្រូបង្វឹក។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar