Connect with us

បាល់ទាត់អន្តរជាតិ

អាឡឺម៉ង់ ប៉ះ ស្កុតឡែន ក្នុង​ការ​ប្រកួត​បើកឆាក Euro 2024 រំលង​អាធ្រាត​នេះ!!!

Published

on

ព្រឹត្តិការណ៍ Euro 2024 នឹង​ចាប់​ផ្តើម​នៅ​រំលង​អាធ្រាត​នេះ​ហើយ ខណៈ​ដែល​ស្កុតឡែន នឹង​ត្រូវ​ប៉ះ​ម្ចាស់​ផ្ទះ​អាឡឺម៉ង់ នៅ​ម៉ោង 2:00 AM (ម៉ោង​នៅ​កម្ពុជា)។ អ្នក​គាំទ្រ​របស់​ស្កុតឡែន ជាង 200,000 នាក់ បាន​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង Munich ដើម្បី​ចូលរួម​ទស្សនា និង​លើក​ទឹកចិត្ត​ដល់​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន។

កា​រប្រកួត​នេះ​ដែរ អាឡឺម៉ង់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​មាន​ប្រៀបជាង​គូ​ប្រជែង​របស់​ខ្លួន ស្កុតឡែន ព្រោះ​វា​ជា​ការ​ប្រកួត​ដែល​ពួក​គេ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អាឡឺម៉ង់ ជា​ក្រុម​ជម្រើស​ជាតិ​ដែល​ពោរពេញ​ដោយ​កីឡាករ​មាន​ទេពកោសល្យ​ជា​ច្រើន ដោយ​សុទ្ធ​សឹងតែ​លេង​នៅ​ក្លឹប​ធំៗ។

ស្កុតឡេន​មិន​ធ្លាប់​មាន​សិមិទ្ធិផល​លេច​ធ្លោរ​ឡើយ សម្រាប់​ក្រុម​ជម្រើស​ជាតិ​របស់​ពួក​គេ ដោយ​ធ្លាប់​បាន​ត្រឹមតែ​ការ​ប្រកួត​ឆ្លង​ផុត​វគ្គជម្រុះ FIFA World Cup ចំនួន 8 ដង និង UEFA Euro ចំនួន 4 ដង។ ផ្ទុយ​មក​វិញ​សម្រាប់​អាឡឺម៉ង់ ពួក​គេ​ធ្លាប់​ឈ្នះ​ពាន World Cup 4 ដង និង​ពាន Euro 3 ដង។

ប្រភព: BBC

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២