Connect with us

បាល់ទាត់អន្តរជាតិ

អ្នក​ចាំ​ទី​ក្រុម​ជម្រើស​ជាតិ​ហ្សកហ្ស៊ី ក្លាយ​ជា​កីឡាករ​ដែល​សង្គ្រោះ​បាល់​បាន​ច្រើន​ជាង​គេ​ក្នុ​ង​វគ្គ​ចែកពូល Euro 2024

Published

on

វគ្គ​ចែក​ពូល​នៃ​ព្រឹត្តិការណ៍ Euro 2024 បាន​បញ្ចប់​ទៅ​កាល​ពី 2 ថ្ងៃ​មុន ដោយ​ផ្តល់​នូវ​ទស្សនីយ៍ភាព​ដ៏​ជក់ចិត្ត​សម្រាប់​អ្នកគាំទ្រ។ ក្រោយ​ពី​វគ្គ​ចែក​ពូល Euro 2024 យើង​បាន​រក​ឃើញ​ក្រុម​ដែល​ត្រូវ​ឡើង​ទៅ​វគ្គ 16 ក្រុម​ចុង​ក្រោយ ហើយ​ក៏​បាន​បញ្ចេញ​ចំណាត់​ថ្នាក់​អ្នក​ចាំទី​ដែល​មាន​ការ​សង្គ្រោះ​ច្រើន​ជាង​គេ​ក្នុង​អំឡុង​ការ​ប្រកួត​នោះ​ផង​ដែរ។

បេក្ខភាព​អ្នក​ដែល​នាំ​មុខ​គេ​ក្នុង​​សង្គ្រោះ​បាល់ គឺ​អ្នក​ចាំ​ទី​ក្រុម​ជម្រើស​ជាតិ​ហ្សកហ្ស៊ី Giorgi Mamardashvili ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លឹប Valencia។ នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ចែក​ពូល​ចំនួន 3 ប្រកួត អ្នកចាំទី​វ័យ 23 ឆ្នាំ​រូបនេះ​បាន​ធ្វើ​ការ​សង្គ្រោះ​បាល់​បាន 20 លើក ហើយ​ក្រុម​របស់​គាត់​ក៏​ទទួល​បាន​ឱកាស​លេង​វគ្គ Playoff ដែល​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​របស់​ពួកគេ​ដែរ។

ខាង​ក្រោម​នេះ ជា​ចំណាត់​ថ្នាក់​អ្នកចាំទី​ឆ្នើម​ទាំង 6 សម្រាប់​វគ្គចែក​ពូល Euro 2024៖

1. Giorgi Mamardashvili – សង្គ្រោះ​បាល់​បាន 20 ដង

2. Florin Nita – សង្គ្រោះ​បាល់​បាន 13 ដង

3. Gianluigi Donnarumma – សង្គ្រោះ​បាល់​បាន 12 ដង

4. Bart Verbruggen – សង្គ្រោះ​បាល់​បាន 12 ដង

5. Martin Dubravka – សង្គ្រោះ​បាល់​បាន 12 ដង

6. Koen Casteels – សង្គ្រោះ​បាល់​បាន 12 ដង

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២