Connect with us

បាល់ទាត់អន្តរជាតិ

Aymeric Laporte នឹង​ខាកខាន​ការ​ប្រកួត​ទល់​នឹង​ក្រូអាត នៅ​ថ្ងៃ​ស្អែក​នេះ

Published

on

ខ្សែ​ការពារ​របស់​ក្រុម​ជម្រើសជាតិ​អេស្ប៉ាញ និង​ក្លឹប Al-Nassr គឺ​កីឡាករ Aymeric Laporte នឹង​ខកខាន​ការ​ប្រកួត​បើក​ឆាក​ទល់​នឹង​ក្រូអាត​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ចែក​ពូល Euro 2024។ យោងតាម ​​AS បាន​ឲ្យ​ដឹង​ថា ខ្សែការពារ​រូប​នេះ​បាន​រង​របួស​សាច់ដុំ ខណៈ​ដែល​ថ្ងៃ​នេះ​គាត់​បាន​ហ្វឹកហាត់​ជា​លក្ខណៈ​បុគ្គល​ដាច់​ដោយ​ឡែក​ពី​មិត្ត​រួម​ក្រុម​ផង​ដែរ។

ក្នុង​រដូវកាល 2023/2024 ដែល​ទើប​នឹង​បញ្ចប់​ទៅ​ថ្មីៗ​នេះ ខ្សែការពារ​វ័យ 30 ឆ្នាំ​រូបនេះ​បាន​លេង​សរុប 39 ប្រកួត សម្រាប់​ក្លឹប​អារ៉ាប៊ីសាអូឌីត Al-Nassr ដោយ​រួម​ចំណែក​ស៊ុត​បញ្ចូលទី​បាន 4 គ្រាប់។ សម្រាប់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ Laporte គឺ​ជា​ខ្សែ​ការពារ​កណ្ដាល​ដ៏​សំខាន់​ដែល​មិន​អាច​ខ្វះបាន​របស់​ក្រុម។

គិត​សរុប​មក​ទល់​នឹង​ពេល​នេះ Aymeric Laporte បាន​លេង​ប្រកួត​សរុប​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​របស់​ខ្លួន 29 ប្រកួត ដោយ​ស៊ុត​បញ្ចូលទី​បាន 1 គ្រាប់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចំនួន​នៃ​ការ​បង្ហាញ​ខ្លួន​បាន​តិច​ជាមួយ​ក្រុម​ជម្រើស​ជាតិ​គឺ​ដោយ​សារ​តែ ខ្សែការពារ​រូប​នេះ​ទើប​តែ​នឹង​បាន​ប្ដូរ​ពី​ការ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង មក​លេង​ឲ្យ​អេស្ប៉ាញ​វិញ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ប៉ុណ្ណោះ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២