បាល់ទាត់អន្តរជាតិ
កីឡាកររបស់ប្រទេសអាល់បានី បង្កើតប្រវត្តិសាស្ត្រស៊ុតបញ្ចូលទីលឿនបំផុតនៅ Euro
ក្នុងការប្រកួតចុងក្រោយនៅក្នុងពូល B នៃព្រឹត្តិការណ៍ Euro 2024 កាលពីម្សិលមិញ ក្រុមការពារតំណែងជើងឯកអ៊ីតាលី បានប៉ះគ្នាជាមួយ អាល់បានី ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Signal Iduna Park ក្នុងទីក្រុង Dortmund។ អ៊ីតាលី បានចាប់ផ្តើមការប្រកួតដោយភ្លាត់ឲ្យអាបាល់នី ស៊ុត 1 គ្រាប់នាំមុខមុន។
យ៉ាងណាមិញ ការស៊ុតបញ្ចូលទីពីក្រុមជម្រើសជាតិអាល់បានី ទៅលើក្រុមរបស់លោក Spalletti កើតឡើងដោយកំហុសនៃការបោះបាល់របស់ Federico Dimarco ធ្វើឲ្យខ្សែបម្រើប្រយុទ្ធ Nedim Bajrami ឆក់ឱកាសបាន និងស៊ុតបំប៉ោងសំណាញ់ទីយ៉ាងល្អឥតខ្ចោះ។
គ្រាប់បាល់នេះដែរបានកើតឡើងក្នុងវិនាទីទី 23 នៃការប្រកួតដែលធ្វើឲ្យវាជាគ្រាប់បាល់ដែលកើតឡើងលឿនបំផុតក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍ Euro។ សម្រាប់កំណត់ត្រាដែលស៊ុតបញ្ចូលទីលឿនបែបនេះ កាលពីមុនបានកើតឡើងនៅក្នុងការប្រកួត Euro 2004 រវាងរុស្ស៊ី និងក្រិក ដែលពេលនោះបានស៊ុតបញ្ចូលទីដោយអតីតកីឡាករ Dmitri Kirichenko នៅវិនាទីទី 67។
ប្រភព: Dailysports