បាល់ទាត់អន្តរជាតិ
បិសាចក្រហម ត្រៀមចំណាយលុយ 50 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើ Matthijs de Ligt
ក្លឹបបិសាចក្រហម Manchester United នឹងត្រូវចំណាយយ៉ាងហោចណាស់ 50 លានអឺរ៉ូ (42 លានផោន) ប្រសិនបើពួកគេចង់ចុះហត្ថលេខាលើខ្សែការពារកណ្តាល Matthijs de Ligt របស់ក្លឹប Bayern Munich នៅក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។
យ៉ាងណាមិញ ក្លឹបបិសាចក្រហមពិតជាត្រូវការនាំយកខ្សែការពារកណ្តាលថ្មី នៅមុនរដូវកាលថ្មីចាប់ផ្ដើម ខណៈដែល Raphael Varane ទើបនឹងបានចាកចេញពី Old Trafford កាលពីពេលកន្លងទៅនេះ។ ខ្សែការពារ Jarrad Branthwaite ត្រូវបានគេនិយាយថា ជាគោលដៅសំខាន់របស់ Man United ប៉ុន្តែ Everton ដែលជាក្លឹបរបស់គេ ចង់បានថ្លៃខ្លួនកីឡាកររូបនេះលើសពី 80 លានផោន។
ជាលទ្ធផល បិសាចក្រហម ត្រូវបានគេគិតថា នឹងមិនវិនិយោគលើខ្សែការពាររូបនេះដល់ខ្ទង់ 80 លានផោន នោះឡើយ។ ដោយឡែក De Ligt ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅ Old Trafford ដែរ ហើយយោងទៅតាមរបាយការណ៍ពី Sky Deutschland បានឲ្យដឹងថា កីឡាករសញ្ជាតិហូឡង់រូបនេះ អាចនឹងមានតម្លៃត្រឹមតែ 42 លានផោនប៉ុណ្ណោះ នៅក្នុងតម្លៃទីផ្សារបច្ចុប្បន្ន ហើយបិសាចក្រហម ពិតជាពេញចិត្តនឹងតម្លៃដ៏សមរម្យមួយនេះផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar