បាល់ទាត់អន្តរជាតិ
Joselu ចុះហត្ថលេខាចូលរួមជាមួយក្លឹបនៅលីគកំពូលនៃប្រទេសកាតា

ក្លឹប Real Madrid បានប្រកាសជាផ្លូវការពីការចាកចេញរបស់ខ្សែប្រយុទ្ធ Joselu កាលពីម្សិលមិញនេះ ខណៈដែលភ្លាមៗនោះ គាត់បានសម្រេចចិត្តចូលរួមជាមួយក្លឹប Al-Gharafa ដែលស្ថិតក្នុងលីគកំពូលនៃប្រទេសកាតា។ យ៉ាងណាមិញ Real Madrid បានទិញផ្ដាច់កុងត្រារបស់ Joselu ពី Espanyol ហើយក្រោយមកបានលក់គាត់ទៅឲ្យក្លឹបរបស់កាតា។
ផ្អែកតាមសេចក្ដីរាយការណ៍ដោយលោក Fabrizio Romano បានឲ្យដឹងថា ក្លឹប Real Madrid បានចំណាយប្រាក់ 1.5 លានអឺរ៉ូទៅឲ្យក្លឹប Espanyol ហើយក៏លក់គាត់ក្នុងតម្លៃដដែលនេះទៅឲ្យ Al-Gharafa។ គេបានដឹងថា ខ្សែប្រយុទ្ធ Joselu នឹងចុះហត្ថលេខាលើកុងត្រារយៈពេល 2 ឆ្នាំជាមួយក្លឹបថ្មីរបស់ខ្លួន។
ប្រភព: Dailysports