Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម នឹង​ចរចា​ចុះ​ហត្ថលេខា​លើ Paulo Dybala

Published

on

ទម្រង់​លេង​នៅ​តំបន់​ប្រយុទ្ធ​របស់​ក្លឹបបិសាចក្រហម Manchester United បាន​បន្សល់​ទុក​នូវ​ការ​ចងចាំ​ដ៏​អាក្រក់​មួយ​កាល​ពី​រដូវកាល​មុន ប៉ុន្តែ​ពេល​នេះ​ពួក​គេ​មិនមាន​ចេតនា​ក្នុង​ការ​បណ្តោយ​ឲ្យ​វា​កើត​ឡើង​បន្ត​ទៀត​នោះ​ទេ​នៅ​រដូវកាល​ក្រោយ។ ក្លឹប​ម្ចាស់ពាន 20 សម័យ​កាល​របស់​អង់គ្លេស​មួយ​នេះ កំពុង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​លំដាប់​កំពូល​យ៉ាង​ហោច​ណាស់​ម្នាក់ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

យោងតាម​របាយការណ៍​ពី ​​Calciomercato បាន​ឲ្យ​ដឹង​ថា ក្លឹបបិសាចក្រហម បាន​ចាប់​អារម្មណ៍​ជាខ្លាំង​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Paulo Dybala របស់​ក្លឹប AS Roma។ បិសាចក្រហម​នឹង​មាន​ជំនឿ​ចិត្ត​ខ្ពស់ ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ​អាហ្សង់ទីន​រូប​នេះ បើ​សិន​ជា​គេ​មិន​រូតរះ​ក្នុង​ការ​ចរចា​លើ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​ទេ​នោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កុងត្រា​របស់​ខ្សែប្រយុទ្ធ​វ័យ 30 ឆ្នាំ​រូបនេះ នៅ​មាន​សុពលភាព​ដល់​ឆ្នាំ 2025 ដែល​តម្លៃ​ខ្លួន​នៃ​ការ​លក់​ចេញ​របស់​គាត់​មាន​ចំនួន​ប្រហែល 12 លានអឺរ៉ូ​ប៉ុណ្ណោះ ហើយ​នោះ​គឺ​ជា​ចំនួន​ទឹកប្រាក់​ដ៏​សមរម្យ​សម្រាប់​បិសាចក្រហម ក្នុង​ការ​នាំ​យក Paulo Dybala ទៅ​ទឹកដី​អង់គ្លេស។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២