Connect with us

បាល់ទាត់អន្តរជាតិ

Griezmann សម្តែង​ការ​មិន​សប្បាយ​ចិត្ត​ជាមួយ​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​លោក Didier Deschamps

Published

on

តារា​ឆ្នើម Antoine Griezmann ដែល​ជា​កីឡាករ​ជើង​ចាស់​របស់​ក្រុម​ជម្រើសជាតិ​បារាំង បាន​បង្ហាញ​អំពី​ការ​មិន​ពេញ​ចិត្ត​របស់​គាត់​ចំពោះ​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ខ្លួន​លោក Didier Deschamps មុន​ពេល​នៃ​ការ​ប្រកួត​វគ្គ​ជម្រុះ Euro 2024 (យោងតាម​សេចក្ដី​រាយការណ៍​ដោយ Le Parisien)។

យោងតាម​សេចក្ដី​រាយការណ៍​ដដែល​នេះ​ដែរ​បាន​ឲ្យ​ដឹង​បន្ថែមទៀត Griezmann មាន​ការ​មិន​សប្បាយ​ចិត្ត​កាន់តែ​ខ្លាំង​ឡើង ខណៈ​ដែល​ក្នុង​ចំណោម​កីឡាករ​នៃ​ក្រុមជម្រើសជាតិ​បារាំង​មួយ​ចំនួន​ទៀត ក៏​មិន​ពេញ​ចិត្ត​នឹង​គ្រូបង្វឹក​លោក Didier Deschamps ផង​ដែរ។ គេ​បាន​ដឹង​ថា Antoine Griezmann មាន​ការ​ខកចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​គ្រូបង្វឹក ដែល​មិន​ដាក់​គាត់​ក្នុង​ជម្រើស​ដំបូង​សម្រាប់​ការ​ប្រកួត​ទល់​នឹង​ប្រទេស​ប៉ូឡូញ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

យ៉ាង​ណា​មិញ Griezmann មាន​បំណង​ចង់​បង្ហាញ​ខ្លួន​ជា​ទៀងទាត់​នៅ​លើ​ទីលាន​ប្រកួត ដើម្បី​រក្សា​កម្រិត​ទម្រង់​លេង, រាងកាយ និង​ផ្លូវចិត្ត​កាន់​តែ​ប្រសើរ។ ប៉ុន្តែ​គាត់​ត្រូវ​បាន​អាក់ខាន ដោយ​សារ​ការ​សម្រេច​ចិត្ត​របស់​គ្រូ​បង្វឹក។ ពេល​នេះ​លោក Deschamps លែង​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធិ​ជាមួយ Griezmann ហើយ ហើយ​គាត់​ក៏​មិន​ចាត់​ទុក Griezmann ជា​កីឡាករ​សំខាន់​តទៅ​ទៀត​ដែរ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២