Connect with us

បាល់ទាត់អន្តរជាតិ

Massimiliano Allegri អាច​នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ក្រុម​ជម្រើស​ជាតិ​ស៊ែប៊ី

Published

on

អតីត​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី Massimiliano Allegri គឺ​ជា​បេក្ខភាព​ម្នាក់​ក្នុង​ចំណោម​បេក្ខភាព​ផ្សេងៗ​ទៀត​សម្រាប់​ការ​ឡើង​កាន់​តំណែង​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​ជម្រើស​ជាតិ​ស៊ែប៊ី (នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​គេហទំព័រ Tuttomercatoweb)។ បច្ចុប្បន្ន Massimiliano Allegri បាន​ទំនេរ​ពី​ការងារ បន្ទាប់​ពី​គាត់​បាន​ចែក​ផ្លូវគ្នា​ជាមួយ​ក្លឹប​សេះបង្កង់ Juventus។

ទន្ទឹម​នឹង​នេះ​ដែរ ​ក្រុម​​ជម្រើសជាតិ​ស៊ែប៊ី កំពុង​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​វ័យ 59 ឆ្នាំ​លោក Dragan Stojkovic តែ​គ្រូ​បង្វឹក​រូប​នេះ គ្រោង​នឹង​ត្រូវ​សហព័ន្ធ​បណ្តេញ​ចេញ​ពី​តំណែង​នា​​ពេល​ឆាប់ៗ​ខាង​មុខ បន្ទាប់​ពី​លទ្ធផល​នៃ​ការ​ដឹកនាំ​មិន​សម​តាម​ការ​ពេញចិត្ត​របស់​ក្រុម នៅ​​ក្នុង​ព្រឹត្តិការណ៍ Euro 2024។

សូម​រំលឹក​ផង​ដែរ​ថា ក្រុម​ជម្រើស​ជាតិ​ស៊ែប៊ី បាន​បញ្ចប់​យុទ្ធនា​ការ Euro 2024 ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់​បាត​តារាង (លេខ 4) ក្នុង​ពូល C ដោយ​មាន 2 ពិន្ទុ​គត់ និង​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​ថែម​ទៀត។ ដោយ​ឡែក​សម្រាប់​លោក Allegri គឺ​ជា​គ្រូ​បង្វឹក​ម្នាក់​ដ៏​មាន​បទ​ពិសោធន៍​ច្រើន ដោយ​គាត់​បាន​ដឹកនាំ​ក្លឹប​ធំៗ​របស់​អ៊ីតាលី​គឺ Juventus និង AC Milan ហើយ​ក៏​​ធ្លាប់​ឈ្នះពាន Serie A ជា​មួយ​ក្លឹប​រហូត​ដល់ 6 ដង​ផង​ដែរ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២