Connect with us

បាល់ទាត់អន្តរជាតិ

Beckham ចង់​ចុះ​ហត្ថលេខា​នាំ​យក​អតីត​ខ្សែការពារ​រូប​នេះ​ទៅ​កាន់​ក្លឹប Inter Miami

Published

on

ក្លឹប Inter Miami កំពុង​បន្ត​ការ​ព្យាយាម​ចុះ​ហត្ថលេខា​លើ​កីឡាករ​ចំណូល​ថ្មី ដើម្បី​ពង្រឹង​ក្រុម​របស់​ខ្លួន​បន្ថែម​ទៀត។ អតីត​កីឡាករ​បាល់ទាត់​ឆ្នើម​ដំបូង​គេ​ដែល​បាន​ផ្លាស់​ទៅ​ក្លឹប​ដែល​ស្ថិត​ក្នុង​រដ្ឋផ្លរីដា​មួយ​នេះ​គឺ Lionel Messi ហើយ​បន្ត​ពី​នោះ​មក​មាន​កីឡាករ 3 នាក់​ផ្សេង​ទៀត​គឺ Luis Suarez, Jordi Alba និង Sergio Busquets។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ Inter Miami មិន​ទាន់​ឈប់​សកម្មភាព​នៃ​ការ​ចង់​បាន​អតីត​កីឡាករ​ឆ្នើម​នោះ​ទេ ហើយ​ជាក់​ស្ដែង​ពេល​នេះ​ពួក​គេ​បាន​កំណត់​គោលដៅ​របស់​ខ្លួន​លើ​ខ្សែការពារ Raphael Varane។ កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​បច្ចុប្បន្ន​កំពុង​មិន​ទាន់​រក​ឃើញ​ក្លឹប​ថ្មី​នៅ​ឡើយ​ទេ បន្ទាប់​ពី​គាត់​បាន​ចាកចេញ​ពី Old Trafford។

យោងតាម​របាយការណ៍​ពី ​​The Mirror បាន​ឲ្យ​ដឹង​ថា ប្រធាន និង​ជា​អ្នក​តំណាង​ក្លឹប Inter Miami លោក David Beckham ចាប់​អារម្មណ៍​លើ​ការ​ចុះ​ហត្ថលេខា​នាំ​យក Raphael Varane ទៅ​ទឹកដី​អាមេរិក។ David Beckham ពេល​នេះ​បាន​ត្រៀម​សំណើរ​ជា​កញ្ចប់​ថវិការ ដើម្បី​ចរចា​ជាមួយ​ខ្សែការពារ​វ័យ 31 ឆ្នាំ​រូប​នេះ​រួច​ហើយ បើ​សិន​ជា​គាត់​យល់​ព្រម នោះ Raphael Varane នឹង​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​របស់ Inter Miami នា​ពេល​ឆាប់ៗ​ខាង​មុខ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២