Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម​អាច​នឹង​សម្រេច​ចិត្ត​ដោះដូរ Greenwood ជាមួយ Federico Chiesa

Published

on

ក្លឹប​សេះបង្កង់ Juventus ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិចារណា​ដាក់​សំណើរ​ដោយ​ផ្ដល់ Federico Chiesa ទៅ​ឲ្យ​ក្លឹប​បិសាចក្រហម Manchester United ដើម្បី​ធ្វើ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ក្នុង​ការ​នាំ​យក​កីឡាករ​សញ្ជាតិ​អង់គ្លេស Mason Greenwood ទៅ​ទីក្រុង Turin នៅ​រដូវក្ដៅ​នេះ។

បច្ចុប្បន្ន​អនាគត​របស់ Mason Greenwood នៅ​តែ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់ តែ​គេ​បាន​មើល​ឃើញ​ថា ពេល​វេលា​របស់​គាត់​ក្នុង​ការ​វិល​ត្រឡប់​ទៅ Old Trafford ហាក់​មិន​អាច​កើត​ឡើង​នោះ​ឡើយ។ កីឡាករ​វ័យ 22 ឆ្នាំ​រូប​នេះ​ផ្ទាល់ ក៏​គាត់​មាន​ចេតនា​មិន​ចង់​វិល​ត្រឡប់​ទៅ​ចូលរួម​ជាមួយ​បិសាចក្រហម​វិញ​ផង​ដែរ។

ទម្រង់​លេង​របស់ Mason Greenwood នៅ​តែ​ត្រូវ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​ធំៗ​ជា​ច្រើន ហើយ​ជាក់​ស្ដែង​ពេល​នេះ យោងតាម​សារព័ត៌មាន La Gazzetta dello Sport បាន​ឲ្យ​ដឹង​ថា Juventus ចង់​ចុះ​ហត្ថលេខា​លើ Greenwood ប៉ុន្តែ​ពួក​គេ​មិន​ចង់​ចំណាយ​លុយ​ទាំង​ស្រុង ដើម្បី​ទិញ​ផ្ដាច់​កុងត្រា​របស់​គេ​នោះ​ទេ ដោយ​ចង់​ប្រើប្រាស់​ការ​ស្នើ​សុំ​ទៅ​កាន់ Man United សម្រុះ​សម្រួល​គ្នា​ដោះដូរ​ជាមួយ Federico Chiesa។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២