Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម ចង់​លក់ Greenwood ក្នុង​តម្លៃ​ត្រឹមតែ 30 លានផោន

Published

on

ក្លឹប​បិសាចក្រហម Manchester United កំពុង​ពិចារណា​ជម្រើស​ដ៏​សំខាន់​មួយ​លើ​អនាគត​របស់ Mason Greenwood ខណៈ​ដែល​ការ​ខ្ចី​ជើង​របស់​កីឡាករ​ឆ្នើម​រូប​នេះ​នៅ Getafe ជិត​ដល់​ទី​បញ្ចប់។ បិសាច​ក្រហម កំពុង​តែ​ថ្លឹងថ្លែង​នូវជម្រើស 3 គឺ​ត្រូវ​រក្សា​ទុក​គាត់​នៅ​ក្នុង​ក្រុម, បញ្ជូន​គាត់​ទៅ​ខ្ចី​ជើង​នៅ​ក្លឹប​ថ្មី​ផ្សេង​ទៀត រឺ​លក់​ចេញ។

យ៉ាង​ណា​មិញ បច្ចុប្បន្ន Juventus និង Atletico Madrid គឺ​ជា​បេក្ខភាព​ក្លឹប​ដែល​ចង់​ចុះ​ហត្ថលេខា​លើ Greenwood។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គេ​បាន​ដឹង​ថា តម្លៃ​ដែល​បិសាចក្រហម​ចង់​លក់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​មាន​ចំនួន 30 លានផោន ដែល​វា​ហាក់​បី​ដូចជា​តម្លៃ​ដែល​ខ្ពស់​មួយ ព្រោះ​ដោយ​សារ​បញ្ហាហិរញ្ញ​វត្ថុ​នៅ​តំបន់​អឺរ៉ុប។

ទន្ទឹម​នឹង​នេះ​ដែរ សម្រាប់​ការ​បន្ត​ខ្ចី​ជើង​នៅ​ក្លឹប Getafe រយៈពេល 1 ឆ្នាំ​ទៀត គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ​ផង​ដែរ ហើយ​ក៏​ជា​អ្វី​ដែល​ប្រធាន​ក្លឹប​អេស្ប៉ាញ Getafe ចង់​បាន​ដូចគ្នា។ ក្នុង​ករណី​នេះ ទំនង​ជា Manchester United នឹង​បន្តកុងត្រា​របស់ Greenwood បន្ថែម​ទៀត ដែល​មាន​សុពលភាព​រហូត​ដល់​រដូវក្តៅ​ឆ្នាំ 2026។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២