បាល់ទាត់អន្តរជាតិ
សហព័ន្ធបាល់ទាត់ចាម៉ៃកា កំពុងបញ្ចុះបញ្ចូល Mason Greenwood ឲ្យចូលរួមជាមួយពួកគេ
ខ្សែប្រយុទ្ធស្លាប Mason Greenwood អាចនឹងវិលត្រឡប់មកលេងបាល់ទាត់ឲ្យក្រុមជម្រើសជាតិវិញ នៅពេលវេលាណាមួយឆាប់ៗខាងមុខ ប៉ុន្តែអាចនឹងមិនលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសឡើយ។ យ៉ាងណាមិញបច្ចុប្បន្នសហព័ន្ធបាល់ទាត់នៃប្រទេសចាម៉ៃកា (Jamaica) ហាក់ដូចជាបានបើកទ្វារចាំសម្រាប់ខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United រូបនេះ។
ប្រសិនបើ Mason Greenwood ចង់ប្ដូរចិត្តពីការទន្ទឹងរងចាំឱកាសលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសដែលហាក់ស្ថិតក្នុងឱកាសឆ្ងាយពីដៃនោះ គាត់អាចសម្រេចចិត្តមកលេងឲ្យ ចាម៉ៃកា (Jamaica) បាន។ ខ្សែប្រយុទ្ធឆ្នើមរូបនេះមានសញ្ជាតិ 2 គឺអង់គ្លេស និងចាម៉ៃកា ហើយគាត់មានសិទ្ធិគ្រប់គ្រាន់ក្នុងការលេងឲ្យក្រុមជម្រើសជាតិណាមួយដែលគាត់ចង់ ដោយស្របតាមច្បាប់របស់ FIFA។
ថ្វីត្បិតតែ Greenwood កើតក្នុងប្រទេសអង់គ្លេស ហើយធ្លាប់ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិឈុតធំរបស់អង់គ្លេសពិតមែន ប៉ុន្តែកីឡាករវ័យ 22 ឆ្នាំរូបនេះ នៅតែអាចប្ដូរមកលេងឲ្យក្រុមជម្រើសជាតិចាម៉ែកា (Jamaica) ដោយសារតែឪពុករបស់គាត់គឺលោក Andrew ជាជនជាតិចាម៉ែកា។
ប្រភព: Manchestereveningnews
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar