Connect with us

បាល់ទាត់អន្តរជាតិ

បងប្រុស​របស់ Simone Inzaghi ឡើង​កាន់​តំណែង​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ក្លឹប Pisa Sporting

Published

on

អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប AC Milan និង​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី Filippo Inzaghi បាន​ងាក​មក​បន្ត​អាជីព​ជា​គ្រូបង្វឹក​របស់​គាត់​ឡើង​វិញ​ហើយ កាល​ពី​ពេល​ថ្មីៗ​នេះ។ គ្រូ​បង្វឹក​វ័យ 50 ឆ្នាំ​រូប​នេះបាន​ចូល​មក​កាន់កាប់​តំណែង​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ក្លឹប Pisa ដែល​ជា​ក្រុម​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ Serie B (លីគ​ទី 2 របស់​ប្រទេស​អ៊ីតាលី)។

យ៉ាង​ណា​មិញ Filippo Inzaghi បាន​ចុះ​កុងត្រា​ជាមួយ​ក្លឹប Pisa ដែល​មាន​រយៈពេល 2 រដូវកាល ដោយ​មាន​សុពលភាព​រហូត​ដល់​រដូវក្តៅ​ឆ្នាំ 2026។ តំណែង​ជា​គ្រូបង្វឹក​ចុង​ក្រោយ​របស់ Filippo Inzaghi គឺ​ដឹកនាំ​ក្លឹប Salernitana ដែល​គាត់​ធ្វើ​ការ​ជាមួយ​ចាប់​ពី​ខែតុលា ឆ្នាំ 2023 មុន​ពេល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​នៅ​ខែ​កុម្ភៈ ឆ្នាំ 2024។

​សម្រាប់​ក្លឹប​ថ្មី Pisa មិន​មែន​ជា​ក្លឹប​ដែល​លេច​ធ្លោរ​ឡើយ ដោយ​កាល​ពី​រដូវកាល​មុន​ពួក​គេ​បាន​បញ្ចប់​ចំណាត់​ថ្នាក់​លេខ 13 ក្នុង​តារាង Serie B។ គួរ​ដឹង​ផង​ដែរ​ថា Filippo Inzaghi គឺ​ជា​បង​ប្រុស​បង្កើត​របស់​លោក Simone Inzaghi ដែល​បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​ដឹកនាំ​នៅ​ក្លឹប Inter Milan។

ប្រភព: Dailysports

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២