បាល់ទាត់អន្តរជាតិ
La Liga ប្រកាសប្រើប្រាស់បច្ចេកវិទ្យាចាប់បាល់ Offside ដោយស្វ័យប្រវត្តិ សម្រាប់រដូវកាលថ្មីខាងមុខនេះ
រដូវកាលក្រោយ La Liga នឹងមានការដាក់បច្ចេកវិទ្យានៃការច្នៃប្រឌិតមួយ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការប្រកួតរបស់ខ្លួន។ យ៉ាងណាមិញ La Liga បានប្រកាសជាផ្លូវការណ៍ថា ចាប់ពីរដូវកាលថ្មីខាងមុខនេះ ការប្រកួតលីគនឹងមានដាក់ប្រព័ន្ធចាប់បាល់ Offside ដោយស្វ័យប្រវត្តិ ដែលបច្ចុប្បន្នបច្ចេកវិទ្យានេះកំពុងប្រើប្រាស់នៅ Euro 2024 និងបានសាកល្បងដោយជោគជ័យនៅ World Cup 2022។
ដូច្នេះហើយពេលនេះ La Liga បានក្លាយជាលីគកំពូលដំបូងគេ ដែលទទួលយកបច្ចេកវិទ្យានៃការចាប់បាល់ Offside ដោយស្វ័យប្រវត្តិនេះ។ ផ្ទុយមកវិញ គួរចាប់អារម្មណ៍ផងដែរថា La Liga នៅមិនទាន់មានបច្ចេកវិទ្យា Goal-line នោះទេ ដែលនាំឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ក្នុងអំឡុងពេលប្រកួត El Clasico ចុងក្រោយរបស់ពួកគេ។
សម្រាប់រដូវកាលថ្មីរបស់លីគកំពូលនៃប្រទេសអេស្ប៉ាញ La Liga 2024/2025 នឹងចាប់ផ្តើមនៅថ្ងៃទី 15 ខែសីហា ជាមួយនឹងក្រុមដែលប្រកួតបើកឆាកគឺ Getafe ទល់នឹង Athletic Bilbao។
ប្រភព: Dailysports


