បាល់ទាត់អន្តរជាតិ
Mats Hummels អាចនឹងចូលរួមជាមួយក្រុមរបស់លោក Xabi Alonso

អតីតវីរបុរស និងជាខ្សែការពាររបស់ក្លឹប Borussia Dortmund គឺកីឡាករ Mats Hummels អាចនឹងបន្តអាជីពរបស់គាត់ជាមួយនឹងក្លឹបម្ចាស់ជើងឯកអាឡឺម៉ង់ Bayer Leverkusen។ យោងតាមរបាយការណ៍ពីលោក Florian Plettenberg បានឲ្យដឹងថា ខ្សែការពារសញ្ជាតិអាឡឺម៉ង់រូបនេះកំពុងស្ថិតក្នុងរ៉ាដារបស់ក្រុមលោក Xabi Alonso។
ដោយឡែក សម្រាប់ក្លឹប Bayer Leverkusen បានចាប់ផ្ដើមងាកមកចាប់អារម្មណ៍ចង់បាន Mats Hummels បន្ទាប់ពីខ្សែការពារសំខាន់របស់ពួកគេគឺ Jonathan Tah កំពុងមានភាគរយខ្ពស់ ដែលអាចចាកចេញទៅចូលរួមជាមួយ Bayern Munich នៅរដូវក្ដៅនេះ។
ទោះជាយ៉ាងណា Mats Hummels មិនទាន់សម្រេចចិត្តថាគាត់នឹងបន្តអាជីពរបស់ខ្លួននៅទីណានោះឡើយ ខណៈដែលក្លឹប Mallorca របស់អេស្ប៉ាញ ក៏ចង់បានខ្សែការពារជើងចាស់រូបនេះដែរ។ ខ្សែការពារវ័យ 35 ឆ្នាំ Mats Hummels បានចាកចេញពី Borussia Dortmund បន្ទាប់ពីចំណាយពេលដោយលេងសរុបរហូតដល់ 508 ប្រកួត សម្រាប់ក្លឹបមួយនេះ។
ប្រភព: Dailysports