បាល់ទាត់អន្តរជាតិ
Barcelona ត្រៀមប្រកាសខ្សែការពារ Christensen ជាកីឡាករចំណូលថ្មីនៅរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ
កាលពីម្សិលមិញនេះ ទំព័រផ្លូវការណ៍របស់ក្លឹបតោខៀវ Chealsea បានប្រកាសពីការចាកចេញរបស់ខ្សែការពារ Andreas Christensen ដែលបានចាកចេញពីក្លឹបក្នុងនាមជាកីឡាករដែលផុតកុងត្រា។
ពេលនេះ Andreas Christensen គឺជាកីឡាករដែលគ្មានតម្លៃខ្លួន ខណៈដែលក្លឹប Barcelona បាននិយាយពីការចុះកុងត្រារួចរាល់អស់ហើយសម្រាប់គាត់ និងត្រៀមតែថ្ងៃប្រកាសជាផ្លូវការណ៍តែប៉ុណ្ណោះ។
ខ្សែការពារសញ្ជាតិដាណឺម៉ាក Andreas Christensen ត្រូវបានអ្នកគាំទ្រជាច្រើនគិតថា គឺជាខ្សែការពារកណ្ដាលដ៏សាកសមបំផុត ក្នុងការលេងចាប់ដៃគូគ្នាជាមួយនឹង Ronald Araujo រឺ Eric Garcia ស្របពេលដែល Gerard Pique កំពុងមានវ័យ 35 ឆ្នាំទៅហើយនោះ។
ប្រភព: Fabrizio Romano


