បាល់ទាត់អន្តរជាតិ
Burnley ប្រកាសតែងតាំង Vincent Kompany ជាគ្រូបង្វឹកថ្មី
កាលពីប៉ុន្មានម៉ោងមុននេះ ក្លឹប Burnley បានបញ្ជាក់ពីការតែងតាំងអតីតខ្សែការពាររបស់ក្រុម Manchester City លោក Vincent Kompany ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ។

យ៉ាងណាមិញ Burnley បានធ្វើការសម្រេចចិត្តដ៏ចម្រូងចម្រាស ដើម្បីចែកផ្លូវគ្នាជាមួយលោក Sean Dyche រហូតដល់ជិតបញ្ចប់នៃរដូវកាលមុន ហើយពួកគេបានឲ្យលោក Mike Jackson ធ្វើជាអ្នកចាត់ការទូទៅបណ្ណោះអាសន្ន។ យ៉ាងណាអ្វីៗគ្រប់យ៉ាងហាក់ដូចជាយឺតពេលទៅហើយ ព្រោះរដូវកាលក្រោយពួកគេបានកាត់ចេញពី Premier League ទៅកាន់លីគទីពីរ។

ដោយឡែក Kompany បានមកដឹកនាំនៅ Burly នេះ គឺគាត់បានចាកចេញពីមុខតំណែងជាគ្រូបង្វឹកនៅក្លឹប R.S.C. Anderlecht របស់គាត់ផងដែរ។ គាត់ក៏ជាកីឡាកររបស់ R.S.C. Anderlecht ដែលគាត់បានចូលរួមតាំងពីការចាកចេញពី Man City អំឡុងឆ្នាំ 2019។

ប្រភព: 90 Min
