បាល់ទាត់អន្តរជាតិ
ក្លឹបបីដែលមានបំណងចង់បាន Gareth Bale នៅរដូវក្តៅនេះ!!!

ខ្សែប្រយុទ្ធស្លាប Gareth Bale បានចាកចេញពីក្លឹប Real Madrid ដែលខ្លួនធ្លាប់រួមរស់តាំងពីឆ្នាំ 2013 បន្ទាប់ពីកុងត្រាត្រូវបានផុតកំណត់។ បច្ចុប្បន្នមានក្លឹបចំនួនបីដែលប្រហែលជានឹងអាចនាំយក Gareth Bale នៅរដូវក្តៅនេះបាន។
កីឡាករសញ្ជាតិវេលស៍រូបនេះ បានចូលរួមជាមួយ Real Madrid កាលពីឆ្នាំ 2013 ក្នុងតម្លៃផ្ទេរដ៏ធំសម្បើមកាលពីជំនាន់នោះគឺ 85 លានផោន ពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur។ ក្រោយការផ្ទេរ Gareth Bale មានទម្រង់លេងដ៏អស្ចារ្យ ដែលស្ថិតក្នុងរជ្ជកាលដ៏រុងរឿង ដោយក្លឹប Real Madrid មានខ្សែប្រយុទ្ធ BBC (Bale, Benzema និង Cristiano Ronaldo)។
Bale បានលេង 258 ប្រកួតសម្រាប់ក្លឹបស្ដេចស Real Madrid ដោយស៊ុតបញ្ចូលទីសរុបបាន 106 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 67 ដង។
ដោយឡែកក្លឹបបីដែលត្រូវបានគេរាយការណ៍ថា មានបំណងចង់បាន Gareth Bale នៅរដូវក្តៅនេះមានដូចជា Newcastle United, Cardiff City និង Aston Villa។
គួរដឹងផងដែរថា Gareth Bale គឺជាកីឡាករដែលធ្លាប់កសាងសមិទ្ធិផលធំៗឲ្យក្លឹប ហើយក៏ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករមួយចំនួនទៀតរបស់ Real Madrid ដែលធ្លាប់ឈ្នះពាន UEFA Champions League បាន 5 ដង ដែលច្រើនជាងគេបំផុតដែរ។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!