Connect with us

បាល់ទាត់អន្តរជាតិ

Monaco បាន​យល់​ព្រម​លើ​តម្លៃ​ខ្លួន​ផ្ទេរ Minamino ជាមួយ Liverpool ហើយ!!!

Published

on

ពត៌មាន​អាប់ដេត​ចុង​ក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា ក្លឹប Monaco បាន​យល់​ព្រម​លើ​តម្លៃ​ខ្លួន​ផ្ទេរ ដែល​ក្លឹប Liverpool ចង់​បាន​ហើយ សម្រាប់​ខ្សែប្រយុទ្ធ​ឆ្នើម Takumi Minamino តម្លៃ​ខ្ទង់ 15 លានអឺរ៉ូ (នេះ​បើ​យោង​តាម​របាយការណ៍​អះអាង​របស់​គេហទំព័រ 90min.com)។

កីឡាករ​សញ្ជាតិ​ជប៉ុន​រូបនេះ​បាន​ក្លាយ​ជាកីឡាករ​ដែល​មាន​ចំណែក​តិចតួច​នៅ​ក្នុង​ក្រុម និង​មិន​សូវ​មាន​ឱកាស​បង្ហាញ​សមត្ថភាព​ឡើយ ចាប់តាំង​ពី​ផ្ទេរ​មក Anfield ពីក្រុម Red Bull Salzburg កាល​ពី 2 ឆ្នាំមុន។ គាត់​ធ្លាប់​បាន​ចំណាយ​ពេល​ខ្ចី​ជើងនៅ Southampton ក្នុង​រដូវកាល 2020/21 ផងដែរ។

Minamino លេង​បាន​ត្រឹមតែ 894 នាទី​ប៉ុណ្ណោះ ក្នុង​យុទ្ធនាការ​ពេញ​មួយ​រដូវកាល​ឆ្នាំ 2021/22 តែ​គាត់​ស៊ុតបញ្ចូលទី​បាន​ដប់​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួមក្រុម​បាន​មួយ​គ្រាប់ គ្រប់​ការ​ប្រកួត​ទាំង​អស់​សម្រាប់​ក្រុម​ហង្សក្រហម Liverpool។

ប្រហែល​ជា​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ដែល​កីឡាករ​វ័យ 27 ឆ្នាំ​រូប​នេះ ត្រូវ​ចាកចេញ​ទៅ​កាន់​ក្លឹប​ថ្មី Monaco របស់ Ligue 1 ហើយ​គ្រប់​យ៉ាង​កំពុងតែ​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ដែល​បិទ​បញ្ចប់​ជា​ផ្លូវការណ៍​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

Leeds និង Fulham ស្ថិត​ក្នុង​ចំណោម​ក្លឹបនៅ Premier League ដែល​បាន​ដាក់​សំណើរ​ចង់​បាន​ខ្សែប្រយុទ្ធ​រូប​នេះ​ដែរ ប៉ុន្តែ​ពួក​គេ​មិន​អាច​ចរចា​លើតម្លៃ​ផ្ទេរ​ជាមួយ Liverpool បាន។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២