Connect with us

បាល់ទាត់អន្តរជាតិ

បុរស​ល្អ​របស់​បាល់ទាត់!!! នេះ​ជា​កីឡាករ​ទាំង 5 នាក់ ដែល​មិន​ធ្លាប់​ទទួល​បាន​កាតក្រហម​សូម្បី​តែ​ម្ដង

Published

on

វា​ជា​រឿង​ដ៏​កម្រ​បំផុត ដែល​កីឡាករ​ម្នាក់​ប្រកប​អាជីព​បាល់ទាត់​រយៈពេល​រាប់​សិប​ឆ្នាំ ហើយ​មិន​ធ្លាប់​បង្ករ​កំហុស​ឲ្យ​មាន​កាត​ក្រហម​កើត​ឡើង សូម្បី​តែ Ryan Giggs ដែល​លេង​បាល់​ច្រើនជាង 20 រដូវកាល​នៅ Premier League ដោយ​មិន​បាន​កាត​ក្រហម​សោះ ប៉ុន្តែ​គាត់​ធ្លាប់​បាន​កាត​ក្រហម​ពេល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​វេលស៍។

ដូច​គ្នា​នេះ​ដែរ សូម្បី​តែ Lionel Messi ដែល​ត្រូវ​បាន​គេ​ចាត់ថា ជា​មនុស្ស​ពូកែ​អត់ធ្មត់​បំផុត​នោះ ក៏​ធ្លាប់​បាន​ទទួល​កាត​ក្រហម​ពេល​ដែល​គាត់​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ខណៈ​ដែល​នៅ Barcelona គាត់​មិន​ធ្លាប់​បាន​កាត​ក្រហម​ឡើយ។

ដោយ​ឡែក ថ្ងៃ​នេះ​យើង​នឹង​បង្ហាញ​ជូន​អ្នក​ទាំងអស់​គ្នា​នូវ​កីឡាករ​បាល់ទាត់​ទាំង 5 រូប ដែល​មិន​ធ្លាប់​ស្គាល់​រស​ជាតិ​កាត​ក្រហម សូម្បី​តែ​ម្ដង ហើយ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ជា​បុរស​ល្អ​នៅ​ក្នុង​ពិភព​បាល់ទាត់។

1. Karim Benzema

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​រូប​នេះ​ត្រូវ​បាន​គេ​ពិន័យ​ត្រឹម​តែ 16 ​ដង​ប៉ុណ្ណោះ​ ក្នុង​អាជីព​បាល់ទាត់​ដ៏​អស្ចារ្យ​របស់​គាត់។ 15 ជា​កាត​លឿង ពេល​ដែល​គាត់​លេង​ឲ្យ​ក្លឹប Lyon និង Real Madrid ខណៈ​ដែល​កាត​លឿង 1 ពេល​លេង​នៅ​ក្រុម​ជម្រើស​ជាតិ​​បារាំង។

2. Andres Iniesta

Iniesta ជា​ខ្សែ​បម្រើ​ម្នាក់​ដែល​លេង​ប្រកប​ដោយ​សីលធម៌ និង​ភាព​ស្លូតបូត​បំផុត។ គាត់​ធ្លាប់​ទទួល​បាន​កាតលឿង 67 ដង ពេល​លេង​ក្លឹប និង 5 ដង ពេល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។ ការ​ប្រកួត​សរុប​ក្នុង​អាជីព​បាល់ទាត់ 900 ប្រកួត Andres Iniesta មិន​ធ្លាប់​បាន​កាត​ក្រហម​សូម្បី​តែម្តង។

3. Philipp Lahm

អតីត​តារា​ឆ្នើម​របស់​ក្លឹប Bayern Munich រូប​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​កីឡាករ​ដែល​លេង​បាល់​ដ៏​សាមញ្ញ​បំផុត។ គាត់​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់ ច្រើន​ជាង 100 ប្រកួត និង​លេង​ឲ្យ​ក្លឹប Bayern Munich ច្រើន​ជាង 500 ប្រកួត តែ​កីឡាករ​រូប​នេះ មិន​ធ្លាប់​ត្រូវ​បាន​គេ​ពិន័យ​ដោយ​កាត​ក្រហម​នោះឡើយ។

4. Joao Moutinho

កំណត់ត្រា​របស់ Moutinho គឺ​ស្រដៀង​នឹង Iniesta ដែរ ជា​ពិសេស គឺ​តំណែង​ជា​ខ្សែ​បម្រើ​ដូចគ្នា។ គាត់​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន 146 ប្រកួត និង​ធ្លាប់​លេ​ឲ្យ​ក្លឹប​ផ្សេងៗ​គ្នា​ដូច​ជា Sporting CP, Porto, Monaco និង Wolves ដែល​សរុប​ទាំង​អស់​ច្រើន​ជាង 800 ប្រកួត ប៉ុន្តែ Moutinho មិ​ន​ធ្លាប់​ទទួល​បាន​កាត​ក្រហម​ឡើយ ខណៈ​ដែល​កាត​លឿង​ដែល​គាត់​ទទួល​បាន​មាន​រហូត​ដល់ 100 កាត។

5. Gary Lineker

Gary Lineker ជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​នៃ​បាល់ទាត់។ ក្នុង​អំឡុង​ពេល 16 ឆ្នាំ នៃ​ការ​ប្រកប​អាជីព​បាល់ទាត់ គាត់​មិន​ធ្លាប់​ទទួល​បាន​កាតលឿង និង​កាត​ក្រហម សូម្បី​តែ​ម្ដង។ ជាលទ្ធផល​គាត់​បានទទួល​ពាន​កិត្តិយស​នៅឆ្នាំ 1990 គឺ​ពាន FIFA Fair Play។ មុន​ពេល​ចូល​និវត្តន៍ Lineker លេង​បាន​ប្រកួត​សរុប 567 ប្រកួត និង​ស៊ុត​បញ្ចូលទី​បាន 330 គ្រាប់។

ប្រភព: Mirror

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២