Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid ចាត់​ទុក ខ្សែ​ប្រយុទ្ធ​រូប​នេះ​ថា អាច​​ជំនួស​តំណែង​របស់ Benzema បាន!!!

Published

on

ទោះ​បី​ជា​មិនមាន​អ្នក​ជំនួស​តំណែង​ជា​ខ្សែប្រយុទ្ធ​កណ្ដាល​របស់ Karim Benzema ដែល​បាន​ចាក​ចេញ​នៅ​រដូវក្តៅ​ឆ្នាំ 2023 ក៏​ដោយ​ក៏ Real Madrid កំពុង​ដំណើរ​ការ​បាន​ល្អ​ក្នុង​ការ​ប្រកួត​នានា​របស់​ពួក​គេ។ ទោះ​ជា​យ៉ាង​ណា​គ្រូ​បង្វឹក​របស់​ក្លឹប​គឺ​លោក Carlo Ancelotti នៅ​តែ​ព្យាយាម​ស្វែងរក​ការ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​កណ្ដាល​ដែល​មានសមត្ថភាព​ម្នាក់​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

យោងតាម​របាយការណ៍​ដែល​បាន​អះអាង​ដោយ Defensa Central បាន​ឲ្យ​ដឹង​ថា ក្លឹប Real Madrid កំពុង​ពិចារណា​លើ​ការ​ចុះ​ហត្ថលេខា​ផ្ទេរ​ខ្សែប្រយុទ្ធ Rasmus Hojlund របស់​ក្លឹប​បិសាចក្រហម Manchester United ទោះ​បី​ជា Kylian Mbappe និង Erling Haaland ជា​គោលដៅ​សំខាន់​របស់​ពួក​គេ​ក៏​ដោយ។

យ៉ាង​ណា​មិញ ចាប់​តាំង​ពី​ចូលរួម​ជាមួយ​បិសាចក្រហម Man United ដំបូងៗ Rasmus Hojlund ត្រូវ​បាន​គេ​រិះគន់​ចំពោះ​ទម្រង់​លេង​របស់​គាត់ ដោយ​កង្វះ​សមត្ថភាព​ស៊ុត​បញ្ចូលទី។ ផ្ទុយ​មក​វិញ ក្នុង​រយៈពេល 5 ប្រកួត​ចុង​ក្រោយ កីឡាករ​វ័យ 21 ឆ្នាំ​រូបនេះ​មាន​ភាព​លេច​ធ្លោរ​យ៉ាង​ខ្លាំង ដោយ​ស៊ុត​បញ្ចូល​ទី​បាន 5 គ្រាប់ និង Assist 2 ដង និង​កំពុង​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​របស់ Manchester United។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២