Connect with us

បាល់ទាត់អន្តរជាតិ

Benzema ថា៖ អ្នក​រិះគន់ Messi គឺ​ជា​មនុស្ស​ដែល​មិន​យល់​ពី​បាល់ទាត់

Published

on

ខ្សែប្រយុទ្ធ​របស់​ក្លឹប Al-Ittihad របស់​អារ៉ាប៊ីសាអូឌីត និង​ជាអតីត​កីឡាករ​ក្រុម​ជម្រើស​ជាតិ​បារាំង Karim Benzema បាន​បញ្ចេញ​មតិ​លើ​​ខ្សែប្រយុទ្ធ​របស់​ក្លឹប Inter Miami គឺ​តារា​ឆ្នើម Lionel Messi ដោយ​បាន​ចាត់​ទុក​អ្នក​រិះគន់​កីឡាករ​អាហ្សង់ទីន​រូប​នេះ​ថា ជា​មនុស្ស​ដែល​មិន​យល់​ពី​បាល់ទាត់។

យ៉ាង​ណា​មិញ​ម្ចាស់​ពាន Ballon d’Or មួយ​សម័យ​កាល Karim Benzema បាន​និយាយ​នៅ​លើ​សារព័ត៌មាន​បារាំង BeksFCB ថា៖ “អ្នក​ណា​ដែល​រិះគន់ Messi គឺ​មិន​យល់​អ្វី​ទាល់តែ​សោះ​អំពី​បាល់ទាត់”។ គួរ​ដឹង​ផង​ដែរ​ថា សម្រាប់ Benzema គាត់​មិន​ធ្លាប់​លេង​ជា​មិត្ត​រួម​ក្រុម​ជាមួយ Messi ឡើយ ហើយ​អ្នក​ទាំង 2 ជួប​គ្នា​ភាគ​ច្រើន​សុទ្ធតែ​ជា​សត្រូវ​នៅ​លើ​ទីលាន​ប្រកួត។

ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទម្រង់​លេង​របស់ Lionel Messi ហាក់​មិន​សូវ​ល្អ​ឡើយ ដោយ​សារ​វ័យ​របស់​គាត់​កាន់​តែ​ចាស់ ប៉ុន្តែ​កីឡាករ​ឆ្នើមសញ្ជាតិ​អាហ្សង់ទីន​រូប​នេះ បាន​ឈ្នះពាន​សព្វ​គ្រប់​អស់​ហើយ​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន។ Messi កំពុង​ចំណាយ​ពេល​វេលា​ចុង​ក្រោយ​នៃ​អាជីព​បាល់ទាត់​របស់​គាត់​ជា​មួយ​ក្លឹប​អាមេរិក Inter Miami។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២