បាល់ទាត់អន្តរជាតិ
តើដៃគូប្រយុទ្ធពីររូបណា ដែលលេងយល់ចិត្តគ្នាបានល្អបំផុតនៅក្នុងពិភពបាល់ទាត់?

បាល់ទាត់ គឺកីឡាមួយបែបដែលមានការប្រកួតជាក្រុម។ ប៉ុន្តែនៅក្នុងនោះ ក៏មានការចែកតំបន់លេង ជាផ្នែកផ្សេងៗតូចៗទៀតដែរដូចជា តំបន់ការពារ, តំបន់បម្រើ និងតំបន់ប្រយុទ្ធ។ មុននឹងក្រុមមួយអាចលេងបានល្អ ផ្នែកនីមួយៗដែលមាន ការពារក្រោម បម្រើ និងប្រយុទ្ធត្រូវលេងឲ្យបានល្អសិន បន្តមកទៀតផ្នែកទាំងបីនេះ ត្រូវសហការគ្នាជាធ្លុងមួយ ដើម្បីបង្កើនប្រសិទ្ធិភាព និងឱកាសទៅលើគូប្រកួត។
ប៉ុន្តែវាជារឿងដ៏កម្រផងដែរ ដែលនៅក្នុងក្រុមមួយ អាចមានគុណភាពនៃការលេងបានល្អទាំងបីតំបន់។ ក្រុមខ្លះល្អនៅតំបន់បម្រើ និងប្រយុទ្ធ តែស្ទើរនៅផ្នែកការពារក្រោម។ ជាឧទាហរណ៍ជាក់ស្ដែង ដូចកាលពីមុនពេលលោក Xavier Hernandez មកដឹកនាំ Barcelona ក្លឹបយក្សកាតាឡាន់មួយនេះ ពិតជាធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ព្រោះពួកគេលេងបានល្អតែនៅតំបន់បម្រើប៉ុណ្ណោះ ហើយខ្សោយប្រយុទ្ធ និងការពារ ជាពិសេសការពារស្លាបទាំងសងខាង។
តំបន់នីមួយៗនោះ កីឡាករដែលលេងជាមួយគ្នាត្រូវតែយល់ចិត្តគ្នា និងជាមនុស្សដែលចុះសម្រុងគ្នាផងដែរ ប្រសិនបើពួកគេជាមិត្តល្អនឹងគ្នាទៀតកាន់តែប្រសើរ។ យ៉ាងណាមិញ ថ្ងៃនេះយើងនឹងបង្ហាញជូនអ្នកទាំងអស់គ្នានូវកីឡាករដែលជាដៃគូលេងនៅតំបន់ប្រយុទ្ធបានល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។
5. Arjen Robben និង Frank Ribery (ពេលលេងឲ្យ Bayern Munich)
អតីតខ្សែប្រយុទ្ធឆ្នើម Arjen Robben និង Frank Ribery ត្រូវបានគេចាត់ទុកថា ជាដៃគូដែលលេងនៅតំបន់ប្រយុទ្ធដ៏ល្អបំផុត។ អ្នកទាំងពីរលេងបាន 187 ប្រកួតជាមួយគ្នានៅចន្លោះឆ្នាំ 2009 និង 2019 ដោយសរុបគ្រាប់បាល់បាន 37 គ្រាប់ ខណៈដែល 28 ជាការ Assist ដោយ Ribery និង 9 គ្រាប់ដោយ Arjen Robben។
4. Harry Kane និង Heung-min Son (លេងឲ្យ Tottenham Hotspur)
Kane ធ្លាប់បាននិយាយថា គាត់ចំណាយពេលវេលាជាមួយ Heung-min Son ច្រើនជាងភរិយារបស់គាត់។ នេះបង្ហាញឲ្យឃើញពីភាពជិតស្និទ្ធិបំផុតរបស់ខ្សែប្រយុទ្ធទាំងពីររូបនេះ។ គេជាដៃគូលេងជាមួយគ្នាដ៏ល្អបំផុត។ ចាប់តាំងពីក្លាយជាមិត្តរួមក្រុមនឹងគ្នាក្នុងឆ្នាំ 2015 ខ្សែប្រយុទ្ធ Heung-min Son និង Kane បានបង្ហាញខ្លួនក្នុងការប្រកួតចំនួន 251 ប្រកួត ជាមួយគ្នា ដោយស៊ុតបញ្ចូលទីបាន 53 គ្រាប់។
3. Frank Lampard និង Didier Drogba (ពេលលេងឲ្យ Chelsea)
Frank Lampard និង Didier Drogba គឺជាដៃគូលេងដ៏ល្អបំផុតរបស់ក្លឹបតោខៀវ Chelsea។ អ្នកទាំងពីរបានឈ្នះពាន Premier Leagues ចំនួនបី និង UEFA Champions League មួយ ជាមួយគ្នា ហើយពេលនោះក្លឹបតោខៀវ Chelsea កំពុងមានភាពលេចធ្លោរខ្លាំងបំផុតនៅអង់គ្លេស។ គ្រាប់បាល់របស់អ្នកទាំងពីររួមបញ្ចូលគ្នាមាន 58 គ្រាប់ ក្នុងការបង្ហាញខ្លួន 300 ប្រកួត។
2. Cristiano Ronaldo និង Karim Benzema (ពេលលេងឲ្យ Real Madrid)
Ronaldo និង Karim Benzema មិនត្រឹមតែជាដៃគូល្អនៅលើទីលានប៉ុណ្ណោះទេ អ្នកទាំងពីរក៏ជាមិត្តល្អនឹងគ្នាផងដែរ។ ពួកគេលេងជាមួយគ្នានៅ Real Madrid ចន្លោះឆ្នាំ 2009 និង 2018 ដោយសរុបគ្រាប់បាល់ចូលគ្នាបាន 76 គ្រាប់ ក្នុងការបង្ហាញខ្លួន 342 ប្រកួត។ Benzema បញ្ជូនបាល់ឲ្យ Ronaldo ស៊ុតបាន 47 ដង ខណៈដែល Ronaldo បញ្ជូនបាល់ឲ្យ Benzema បាន 29 ដង។
1. Lionel Messi និង Luis Suarez (ពេលលេងឲ្យ Barcelona)
Messi និង Luis Suarez គឺជាដៃគូដែលលេងយល់ចិត្តគ្នាបំផុត។ គាត់ជាមិត្តល្អនឹងគ្នានៅក្រៅទីលាន ហើយតែងតែមានពេលវិស្សមកាលដើរលេងជាមួយគ្នាជាញឹកញាប់ផងដែរ តាំងពីលេងជាមួយគ្នានៅ Barcelona ហើយមកដល់បច្ចុប្បន្នក៏ដោយ។ Luis Suarez និង Lionel Messi លេងបាន 258 ប្រកួតជាមួយគ្នា និងសរុបគ្រាប់បាល់បានរហូតដល់ 99 គ្រាប់។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ5 days ago
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin
-
បាល់ទាត់អន្តរជាតិ5 days ago
Galeno សម្រេចចិត្តចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងវ័យ 27 ឆ្នាំ
-
Sports2 days ago
មានរបស់ល្អមិនចេះប្រើ Chelsea យល់ព្រមឱ្យ AC Milan ខ្ចីជើង Joao Felix!