បាល់ទាត់អន្តរជាតិ
Everton កំពុងពិភាក្សាជាមួយ PSG ដើម្បីចុះហត្ថលេខាលើ Idrissa Gueye

ក្លឹបស្ករគ្រាប់ Everton ត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាដើម្បីនាំយកខ្សែបម្រើរបស់ក្លឹបយក្សបារាំង Paris Saint-Germain គឺកីឡាករ Idrissa Gueye ត្រឡប់ទៅ Goodison Park វិញ ខណៈដែលខ្សែបម្រើរូបនេះធ្លាប់លេងឲ្យ Everton ម្ដងរួចមកហើយ កាលពីឆ្នាំ 2016 ដល់ 2019។
កីឡាករវ័យ 32 ឆ្នាំរូបនេះបានចាកចេញពី Everton ទៅ Paris Saint-Germain ក្នុងឆ្នាំ 2019 ជាមួយនឹងតម្លៃផ្ទេរ 30 លានផោន។ យ៉ាងណាពេលនេះ PSG ប្រហែលជាលែងចង់ប្រើប្រាស់កីឡាកររូបនេះហើយ ខណៈដែលកុងត្រារបស់គាត់ក៏នៅសល់ត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។
បើយោងទៅតាមការរាយការណ៍របស់លោក Fabrizio Romano បានឲ្យដឹងថា គ្រូបង្វឹកលោក Frank Lampard កំពុងចាប់អារម្មណ៍លើ Idrissa Gueye ដើម្បីពង្រឹងនៅតំបន់ខ្សែបម្រើនៃក្រុមរបស់គាត់។ សម្រាប់កិច្ចព្រមព្រៀងផ្ទេរ ប្រហែលជាត្រូវចំណាយពេលមួយរយៈទៀត ព្រោះវាជាការពិភាក្សាដំណាក់កាលដំបូងរវាង PSG និង Everton តែប៉ុណ្ណោះ។
ប្រភព: Thesun