បាល់ទាត់អន្តរជាតិ
បើកឆាក Premier League កាំភ្លើងធំ Arsenal លត់ Crystal Palace 2-0 (មានវីដេអូ)

កាលពីរំលងអាធ្រាតយប់មិញនេះ ក្រុមកាំភ្លើងធំ Arsenal បានចាប់ផ្តើមរដូវកាល Premier League ថ្មីរបស់ខ្លួន 2022/23 ជាមួយនឹងជ័យជម្នះ ទៅលើក្លឹប Crystal Palace ក្នុងលទ្ធផល 2 ទល់នឹង 0 ដែលជាការប្រកួតក្រៅដីនៅកីឡដ្ឋាន Selhurst Park។
គ្រាប់បាល់ទាំងពីរគ្រាប់របស់ Arsenal គឺជាការស៊ុតបញ្ចូលទីរបស់ Gabriel Martinelli នៅនាទីទី 20 និងមួយគ្រាប់ទៀតជាគ្រាប់បាល់ Own Goal របស់ខ្សែការពារ Marc Guehi នៅនាទីទី 85។
យ៉ាងណាមិញនៅរដូវកាលថ្មីនេះ ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេមើលឃើញថា កំពុងបង្ហាញសញ្ញាដ៏ល្អមួយ ក្នុងការប្រកួតប្រជែងនៅ Premier League ខណៈដែលពួកគេទើបតែបានចុះហត្ថលេខាលើកីឡាករចំណូលថ្មីពីររូប ដែលមានសក្ដានុពលគឺ Gabriel Jesus និង Oleksandr Zinchenko។
ដូចគ្នានេះដែរ ក្លឹបកាំភ្លើងធំក៏បានធ្វើការតែងតាំងប្រធានក្រុមថ្មីរបស់ខ្លួនផងដែរ គឺកីឡាករ Martin Odegaard ដែលលេងតំណែងជាខ្សែបម្រើ។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម!!!
ប្រភព: 90 Min