បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Sevilla ចុះហត្ថលេខាផ្ទេរខ្សែបម្រើប្រយុទ្ធ Isco របស់ Real Madrid

កាលពីប៉ុន្មានម៉ោងមុននេះក្លឹបអេស្ប៉ាញ Sevilla បានឈានដល់កិច្ចព្រមព្រៀងផ្ទេរខ្សែបម្រើប្រយុទ្ធមាឌល្អិត Isco របស់ក្លឹបស្ដេចស Real Madrid ដែលវាជាការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈដែលកីឡាកររូបនេះបានផុតកុងត្រាជាមួយក្លឹប Real Madrid។
ដោយឡែក Isco បានចុះកុងត្រាជាមួយក្លឹបថ្មីរបស់ខ្លួនដោយមានសុពលភាពរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2024។ យ៉ាងណាមិញលោក Julen Lopetegui ដែលជាគ្រូបង្វឹករបស់ក្លឹប Sevilla ក៏បានសម្រេចបំណងរបស់ខ្លួនផងដែរ ព្រោះគាត់ចង់បាន Isco មកចូលរួមជាកូនក្រុមរបស់គាត់តាំងពីយូរណាស់មកហើយ ហើយឥឡូវនេះគ្រប់យ៉ាងបានសម្រេចដូចបំណង។
គួររំលឹកផងដែរថា Isco គឺជាអតីតយុវជនរបស់ក្លឹប Valencia និងបានផ្ទេរទៅ Malaga ក្នុងឆ្នាំ 2011។ ក្រោយមកដោយសារមានទម្រង់លេងគួរឲ្យចាប់អារម្មណ៍នោះ ក្លឹប Real Madrid បានចុះហត្ថលេខាផ្ទេរគាត់នៅឆ្នាំ 2013 ក្នុងតម្លៃផ្ទេរប្រមាណជា 30 លានអឺរ៉ូ។
បច្ចុប្បន្ននេះ Isco មានវ័យ 30 និងមិនត្រូវបានក្លឹប Real Madrid ប្រើប្រាស់ទៀតទេ។ គាត់មិនសូវមានឱកាសបានបង្ហាញសមត្ថភាពដូចមុនឡើយ ណាមួយពេលនេះក្លឹប Real Madrid ក៏កំពុងពោរពេញដោយធនធានល្អៗ និងមានគុណភាពល្អជាងគាត់។
ប្រភព: Sevilla FC
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល