បាល់ទាត់អន្តរជាតិ
Isco កំពុងចរចាជាមួយក្លឹបតួគី Konyaspor

កីឡាករដែលគ្មានតម្លៃខ្លួន និងគ្មានក្លឹបលេង Isco កំពុងពិភាក្សាជាមួយក្លឹប Konyaspor របស់តួគី បន្ទាប់ពីគាត់បានបរាជ័យក្នុងការពិភាក្សារផ្ទេរទៅកាន់ក្លឹប Union Berlin ដែលជាក្លឹបនៅលីគកំពូលនៃប្រទេសអាឡឺម៉ង់ Bundesliga។
ខ្សែបម្រើប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានបញ្ចប់កុងត្រាមុនកំណត់ដោយក្លឹប Sevilla កាលពីខែធ្នូ។ Isco បានសម្លឹងរកមើលការប្រកួតប្រជែងថ្មីមួយនៅក្នុងទីក្រុងប៊ែរឡាំង ហើយត្រូវបានគេរាយការណ៍ថា គាត់បានបញ្ចប់ការពិនិត្យសុខភាពជាមួយក្លឹប Union Berlin។
ទោះជាយ៉ាងណាក៏ដោយ ការផ្ទេរទៅ Bundesliga របស់កីឡាករវ័យ 30 ឆ្នាំរូបនេះ បានបរាជ័យកាលពីដើមខែនេះ ដោយសារលក្ខខណ្ឌផ្ទាល់ខ្លួន ដោយភាគីទាំងពីរចរចាមិនត្រូវរូវគ្នា។ ដោយឡែកថ្មីៗនេះ អតីតខ្សែបម្រើរបស់ Real Madrid រូបនេះ បានរកឃើញក្លឹបមួយផ្សេងទៀតហើយ ខណៈដែលការពិភាក្សាកំពុងបន្តជាមួយ Konyaspor នៃក្របខ័ណ្ឌ Super Lig របស់ប្រទេសតួគី។
ប្រភព: Livescore