បាល់ទាត់អន្តរជាតិ
ប្រកួតបើកឆាក Premier League បិសាចក្រហមចាញ់ Brighton 2-1

ការប្រកួតរវាងក្លឹបបិសាចក្រហម Manchester United និងក្លឹប Brighton ទើបតែនឹងបញ្ចប់ទៅកាលពីប៉ុន្មាននាទីមុននេះ ខណៈដែល Brighton ដែលជាក្រុមភ្ញៀវ បានលត់ក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល 2 ទល់នឹង 1 ដែលជាការប្រកួតបើកឆាកក្នុងក្របខណ្ឌកំពូល Premier League។
ទម្រង់លេងរបស់ក្លឹបបិសាចក្រហមហាក់ដូចជាមិនទាន់មានភាពល្អប្រសើរឡើយ ពិសេសនៅតំបន់ប្រយុទ្ធ ដែលកីឡាករលេងមិនសូវស៊ីសង្វាក់គ្នា ជាពិសេសនៅតង់ទីមួយ គឺពួកគេមិនសូវមានឱកាសស៊ុតឲ្យចំគោលដៅទៅលើគូប្រកួតរបស់ខ្លួនឡើយ។
ពីរគ្រាប់របស់ក្លឹប Brighton ជាការស៊ុតបញ្ចូលទីដោយកីឡាករតែម្នាក់ប៉ុណ្ណោះគឺ Pascal Grob នៅនាទីទី 30 និងនាទីទី 39។ មួយគ្រាប់របស់ក្លឹបបិសាចក្រហម បានមកពីបាល់ Own Goal របស់កីឡាករ Alexis Mac Allister នៅនាទីទី 68។
យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនរបស់ក្លឹបបិសាចក្រហម Manchester United នៅមានអារម្មណ៍មិនសប្បាយចិត្តជាមួយនឹងទម្រង់លេងបច្ចុប្បន្នរបស់ក្លឹប ទោះបីជាមានការមកដឹកនាំពីគ្រូបង្វឹកថ្មីលោក Erik ten Hag ក៏ដោយ។
អត្ថបទដោយ: X-SPORT