បាល់ទាត់អន្តរជាតិ
Sevilla ប្រកាសបញ្ចប់កុងត្រារបស់ Isco មុនកំណត់

កាលពីម្សិលមិញនេះក្លឹប Sevilla បានប្រកាសពីការចាកចេញរបស់ខ្សែបម្រើប្រយុទ្ធ Isco។ ដោយឡែកកីឡាករវ័យ 30 ឆ្នាំរូបនេះ ទើបតែបានចូលរួមជាមួយ Sevilla ក្នុងខែសីហា ពាក់កណ្ដាលឆ្នាំនេះប៉ុណ្ណោះ បន្ទាប់ពីគាត់បានផុតកុងត្រារបស់ខ្លួននៅ Real Madrid។
ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ 30 ឆ្នាំរូបនេះរកបានគ្រាប់បាល់ត្រឹមតែ 1 គ្រាប់គត់ ក្នុងការបង្ហាញខ្លួន 19 ប្រកួតសម្រាប់ Sevilla ហើយចាប់តាំងពីការមកដល់របស់គ្រូបង្វឹកថ្មីលោក Jorge Sampaoli ក្នុងខែតុលា យើងសង្កេតឃើញថា Isco កាន់តែមានទម្រង់លេងធ្លាក់ចុះខ្លាំង។
កុងត្រារបស់អតីតកីឡាករ Real Madrid រូបនេះជាមួយ Sevilla មានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2024 ប៉ុន្តែក្លឹបបានបញ្ចប់កុងត្រារបស់គាត់ហើយ។ ដូចគ្នានេះដែរ Isco កំពុងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន ហើយប្រសិនបើគាត់សម្រេចចិត្តទៅលេងនៅលីគផ្សេង នោះនឹងក្លាយជាបទពិសោធន៍លើកដំបូងបង្អស់ក្នុងអាជីពរបស់ខ្លួនផងដែរ ព្រោះកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះមិនធ្លាប់ប្រកបអាជីពនៅក្រៅស្រុកឡើយ។
ប្រភព: ESPN