បាល់ទាត់អន្តរជាតិ
Bayern Munich ប្រាប់ថា ខ្សែប្រយុទ្ធរបស់ពួកគេគ្រប់គ្រាន់ហើយ មិនត្រូវការចុះហត្ថលេខាលើ Harry Kane ឡើយ!!!

កាលពីពេលថ្មីៗនេះ ក្លឹបយក្សនៅអាឡឺម៉ង់ Bayern Munich បានច្រានចោលការលើកឡើងដែលថា ពួកគេអាចបន្តការតាមប្រមាញ់ខ្សែប្រយុទ្ធ Harry Kane របស់ Tottenham Hotspur ជាថ្មីម្ដងទៀតនៅឆ្នាំ 2023។
លើសពីនេះទៅទៀត Bayern Munich ថែមទាំងបានអះអាងបន្ថែមទៀតថា ពេលនេះក្លឹបរបស់ពួកគេមានកីឡាករដែលលេងនៅតំបន់ប្រយុទ្ធច្រើនគ្រប់គ្រាន់រួចទៅហើយ។
ជាការពិតណាស់ ប្រហែលជាជាងមួយខែមុន ធ្លាប់មានពាក្យចចាមអារ៉ាមជាច្រើនផ្ទះឡើងនៅលើបណ្ដាញផ្សព្វផ្សាយសង្គម ដែលលើកឡើងទាក់ទងនឹងក្លឹប Bayern Munich កំពុងព្យាយាមចង់ចុះហត្ថលេខាលើកីឡាករសញ្ជាតិអង់គ្លេស Harry Kane ស្របពេលដែលពួកគេបានបាត់បង់ខ្សែប្រយុទ្ធកណ្ដាល Robert Lewandowski។
យ៉ាងណាមិញនៅរដូវក្ដៅនេះ Bayern Munich បាននាំយកកីឡាករដែលលេងនៅតំបន់ប្រយុទ្ធតែម្នាក់គត់គឺ Sadio Mane ដែលផ្ទេរពីក្លឹបហង្សក្រហម Liverpool ក្នុងតម្លៃ 32 លានអឺរ៉ូ។ បច្ចុប្បន្ន Bayern Munich មានខ្សែប្រយុទ្ធកណ្ដាលចំតួតែម្នាក់គត់ គឺ Choupo-Moting ប៉ុន្តែគុណភាពនៃការលេងរបស់ខ្សែប្រយុទ្ធរូបនេះនៅមានកម្រិត ហើយគាត់មិនសូវមានឱកាសបង្ហាញខ្លួនបានជាប់លាប់ជាមួយក្រុមឡើយ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ3 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល