Connect with us

បាល់ទាត់អន្តរជាតិ

Chelsea ដាក់​ផែនការ​ដើម្បី​​ប្រជែង​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​បម្រើ​តម្លៃ 100 លាន​របស់ Borussia Dortmund

Published

on

របាយការណ៍​ចុងក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា ក្លឹប​តោខៀវ Chelsea គ្រោង​នឹង​ចូលរួម​ការ​ប្រជែង​មួយ ដើម្បី​ចុះ​ហត្ថលេខា​លើ​តារា​ឆ្នើម​របស់​ក្លឹប Borussia Dortmund គឺ​ខ្សែម្រើ Jude Bellingham នៅ​ពេល​ដែល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ឡើង​វិញ​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ។

យ៉ាង​ណា​មិញ Jude Bellingham នៅ​តែ​បន្ត​អភិវឌ្ឍន៍​សមត្ថភាព​របស់​​ខ្លួន​យ៉ាងលឿន​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត ហើយ​ធ្វើ​ឲ្យ​ក្លឹប​ធំៗ​ជា​ច្រើន​តំបន់​អ៊ឺរ៉ុប​ចាប់​អារម្មណ៍។ ថ្មីៗ​នេះ Bellingham បាន​បង្ហាញ​ខ្លួន​យ៉ាង​លេច​ធ្លោរ​ពេល​ប្រកួត​ជា​មួយ Manchester City ក្នុង​ការ​ប្រកួត UEFA Champions League ដោយ​រក​បាន​គ្រាប់​បាល់​បើក​ឆាក​នៅ​ក្នុង​ការ​ប្រកួត​ទៀត​ផង។

កីឡាករ​វ័យ 19 ឆ្នាំ​រូបនេះ​បាន​ស៊ុតបញ្ចូលទី​គ្រាប់ទី 3 របស់​គាត់​ក្នុង​រដូវកាល​នេះ ពេល​ប្រកួត​ប៉ះ​ជាមួយ​ក្រុម​របស់​លោក Pep Guardiola។ រឿងរ៉ាវ​ដែល​ក្លឹបធំៗ​​ចាប់​អារម្មណ៍​លើ​ការ​ផ្ទេរ Bellingham នេះ​ដែរ ត្រូវ​​បាន​​គេ​រំពឹង​ថា នឹង​កើត​ឡើង​ម្តង​ទៀត​នៅ​រដូវក្ដៅ​ឆ្នាំ​ក្រោយ ដោយ​មាន​បេក្ខភាព​ក្លឹបយក្ស​បី​នៅ​អង់គ្លេស​នឹង​ប្រជែង​គ្នា​ដូចជា៖ Chelsea, Manchester United និង Liverpool។

យោងតាម​កាសែត The Sun បាន​រាយការណ៍​ថា កឹ្លប​តោខៀវ Chelsea នឹង​អាច​ចាយ​លុយធំ សម្រាប់​ការ​ចុះហត្ថ​លេខា​​លើ​ខ្សែបម្រើ​វ័យ​ក្មេង​រូប​នេះ ហើយ​ក៏​ជា​កាដូ​ដំបូង​ដែល​ក្លឹប​ផ្ដល់​ឲ្យ​ទៅ​លោក Graham Potter ដែល​ជា​គ្រូ​បង្វឹកថ្មី​ផង​ដែរ។ កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ ត្រូវបាន​គេ​ប៉ាន់ស្មាន​ថា នឹង​មាន​តម្លៃ​លើស​ពី 100 លានផោន ហើយ​តម្លៃ​នោះ​អាច​នឹង​កើនឡើង​ទៀត ប្រសិន​បើ​គាត់​ក្លាយជា​តួអង្គ​សំខាន់​ដែល​ជួយ​ដល់​ការ​ប្រកួត​របស់​ក្លឹប​បច្ចុប្បន្ន Borussia Dortmund។

ប្រភព: Metro

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២