បាល់ទាត់អន្តរជាតិ
Neuer & Leon Goretzka នឹងខនខានការប្រកួតរបស់អាឡឺម៉ង់ ជាមួយអង់គ្លេសនៅប៉ុន្មានថ្ងៃខាងមុខនេះ

អ្នកចាំទីឆ្នើមរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់ Manuel Neuer នឹងខកខានការប្រកួត UEFA Nations League នាពេលប៉ុន្មានថ្ងៃខាងមុខរបស់ប្រទេសខ្លួនទល់នឹងហុងគ្រី និងអង់គ្លេស បន្ទាប់ពីកីឡាកររបស់ក្លឹប Bayern Munich រូបនេះបានធ្វើតេស្តវិជ្ជមានជម្ងឺ Covid-19។
ដោយឡែកមិត្តរួមក្រុមនៅ Bayern Munich របស់ Manuel Neuer គឺកីឡាករ Leon Goretzka ក៏បានធ្វើឃើញវិជ្ជមានដូចគ្នា ហើយនឹងខកខានការប្រកួតផងដែរ។ ពេលនេះអ្នកទាំងទាំងពីរត្រូវបានគេដាក់នៅដាច់ដោយឡែកពីមិត្តរួមក្រុម។
អ្នកចាំទី Oliver Baumann របស់ក្លឹប Hoffenheim ត្រូវបានកោះហៅឲ្យចូលក្រុមបណ្ដោះអាសន្ន ដើម្បីជំនួសកន្លែងរបស់ Neuer បើទោះបីជា Marc-Andre ter Stegen រឺ Kevin Trapp ទំនងជានឹងក្លាយជាអ្នកចាំទីដៃទីមួយ ហើយបង្ហាញខ្លួនទល់នឹងហុងគ្រីនៅថ្ងៃសុក្រ និងប្រកួតបន្ទាប់ប៉ះអង់គ្លេសពីរបីថ្ងៃក្រោយមកក៏ដោយ។
ជាមួយគ្នានេះដែរ ក្រុមជម្រើសជាតិអង់គ្លេសក៏មានបញ្ហាកីឡាកររបួសផងដែរ ដោយខ្សែបម្រើ Kalvin Phillips របស់ក្លឹប Manchester City ត្រូវបង្ខំចិត្តដកខ្លួនចេញ ហើយគាត់អាចត្រូវការវះកាត់ស្មា ដើម្បីឲ្យប្រាកដថា គាត់នឹងជាពីររបួស 100% និងអាចបង្ហាញខ្លួនសម្រាប់ការប្រកួត World Cup នៅប្រទេសកាតា។
ប្រភព: 90 Min