បាល់ទាត់អន្តរជាតិ
Neuer និង De Gea បដិសេធមិនចូលរួមជាមួយក្លឹបនៅអារ៉ាប៊ីសាអូឌីតរបស់ Cristiano Ronaldo

យោងតាមការចុះផ្សាយរបស់ AS បានឲ្យដឹងថា ក្លឹប Al-Nassr នៃលីគកំពូលរបស់អារ៉ាប៊ីសាអូឌីត និងជាកន្លែងដែលខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo កំពុងលេងនោះ បានព្យាយាមចុះហត្ថលេខាលើអ្នកចាំទីឆ្នើម 2 រូប ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករកាលពីដើមឆ្នាំកន្លងទៅ។
ក្លឹប Al-Nassr ត្រូវបានគេរាយការណ៍ថា មានកញ្ចប់ថវិកាត្រៀមចំណាយប្រាក់ 30 លានអឺរ៉ូក្នុងមួយឆ្នាំដល់អ្នកចាំទីលំដាប់ពិភពលោកទាំង 2 រូបនេះគឺ ទៅ Manuel Neuer និង David de Gea។ អ្នកតំណាងរបស់ក្លឹបយក្សនៅអារ៉ាប៊ីសាអូឌីត Al-Nassr បានទាក់ទងទៅកាន់ Manuel Neuer និង David de Gea តែត្រូវបានអ្នកទាំង 2 បដិសេធ។
គួរកត់សម្គាល់ផងដែរថា បច្ចុប្បន្ន Manuel Neuer មានវ័យ 37 ឆ្នាំហើយ តែគាត់នៅតែជាអ្នកចាំទីដៃទី 1 របស់ Bayern Munich ខណៈដែលគាត់បានលេងនៅទីនោះតាំងពី ខែមិថុនា ឆ្នាំ 2011 មកម្ល៉េះ។ ទន្ទឹមនឹងនេះដែរសម្រាប់ David de Gea ដែលមានវ័យ 33 ឆ្នាំ បច្ចុប្បន្នមិនមានក្លឹបលេងនោះទេ គិតចាប់តាំងពីគាត់បានផុតកុងត្រា និងចាកចេញពីក្លឹបបិសាចក្រហម Manchester United។
ប្រភព: Telecomasia