បាល់ទាត់អន្តរជាតិ
សោកស្ដាយខ្លាំង!!! Benzema នឹងខកខានការប្រកួត World Cup ដោយសាររបួស

របាយការណ៍ច្បាស់ការណ៍ថ្មីចុងក្រោយបំផុតពីលោក Fabrizio Romano បានបញ្ជាក់ថា ខ្សែប្រយុទ្ធឆ្នើម Karim Benzema នឹងខកខានការប្រកួតនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ដោយសាររបួសដែលទើបនឹងកើតឡើងចំពោះគាត់ ក្នុងអំឡុងពេលហ្វឹកហាត់។
Karim Benzema គឺជាកីឡាករចុងក្រោយបង្អស់របស់ក្រុមជម្រើសជាតិបារាំងដែលត្រូវខកខានការប្រកួត FIFA World Cup 2022 បន្ទាប់ពី Kante, Pogba, Kimpembe, Maignan និង Nkunku ដែលសុទ្ធតែជាកីឡាកររបួស។
ម្ចាស់ពាន Ballon d’Or ប្រចាំឆ្នាំ 2022 រូបនេះ បានញាំញីដោយសាររបួសជាហូរហែនៅដើមឆ្នាំ 2022-2023 នេះ ដោយបានខកខានការប្រកួត La Liga ពីរប្រកួតចុងក្រោយរបស់ Real Madrid ទៀតផង។ យ៉ាងណារបួសថ្មីៗនេះមិនទាន់បានធ្វើតេស្តបញ្ជាក់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែត្រូវបានគេសន្និដ្ឋានថា ហាក់ដូចជាធ្ងន់ធ្ងរ។ Karim Benzema នឹងមិនអាចចូលលេងក្នុងការប្រកួតបើកឆាកពូល D របស់បារាំងជាមួយអូស្ត្រាលីនៅថ្ងៃទី 22 ខែវិច្ឆិកានេះឡើយ ហើយកាន់តែបារម្ភជាងនេះ គឺគាត់អាចនឹងអវត្តមានរហូតចប់ព្រឹត្តិការណ៍ World Cup តែម្ដង។
ប្រភព: Fabrizio Romano