បាល់ទាត់អន្តរជាតិ
អារ៉ាប៊ីសាអូឌីត ដាក់សំណើរដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup 2034
![](https://x-sportkh.com/wp-content/uploads/2024/03/article-003372-1.jpg)
ប្រទេសអារ៉ាប៊ីសាអូឌីត បានដាក់សំណើរដេញថ្លៃធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA World Cup 2034 (នេះបើយោងតាមរបាយការណ៍របស់ BBC)។ ប្រធានសហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអូឌីត លោក Yasser Al-Misehal បានឆ្លុះបញ្ចាំងថា ការធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនោះគឺដើម្បីពង្រឹងទំនាក់ទំនងរវាងថ្នាក់ដឹកនាំ ប្រជាជន និងបាល់ទាត់នៅទូទាំងពិភពលោក។
ថ្វីត្បិតតែគ្មានដៃគូសហការធ្វើជាម្ចាស់ផ្ទះ World Cup ក៏ដោយ អារ៉ាប៊ីសាអូឌីតនៅតែដាក់សំណើរដេញថ្លៃរបស់ខ្លួនជាផ្លូវការណ៍ឲ្យស្របតាមបទប្បញ្ញត្តិរបស់ FIFA។ កិច្ចប្រជុំនៅថ្នាក់លើរបស់ FIFA នឹងអនុម័តការដេញថ្លៃរបស់អារ៉ាប៊ីសាអូឌីតនៅចុងឆ្នាំខាងមុខ។ គេបានដឹងថា អារ៉ាប៊ីសាអូឌីត អាចនឹងជោគជ័យលើរឿងនេះ ខណៈដែលពួកគេបានវិនិយោគប្រហែល 5 ពាន់លានផោន នៅក្នុងវិស័យកីឡាចាប់តាំងពីឆ្នាំ 2021 មក។
ដំបូងឡើយ អូស្ត្រាលីត្រូវបានគេចាត់ទុកថា ជាប្រទេសដែលអាចនឹងក្លាយជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2034 នោះ ដោយសារទ្វីបនេះមិនធ្លាប់ធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ទ្រង់ទ្រាយធំបែបនេះទេ។ យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់អូស្ត្រាលីបានប្រកាសថា ប្រទេសពួកគេនឹងមិនដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតនេះឡើយ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar