បាល់ទាត់អន្តរជាតិ
គ្រូរបស់ Atletico Madrid ប្រៀបធៀបកីឡាករចំណូលថ្មីរបស់ខ្លួន Memphis Depay ទៅនឹង Diego Costa
គ្រូបង្វឹករបស់ក្លឹប Atletico Madrid លោក Diego Simeone បានប្រៀបធៀបកីឡាករចំណូលថ្មីរបស់ខ្លួន Memphis Depay ទៅនឹងអតីតខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea គឺកីឡាករ Diego Costa។ ការលើកឡើងរបស់ Diego Simeone បែបនេះ បន្ទាប់ពីខ្សែប្រយុទ្ធ Memphis Depay បានក្លាយជាកូនក្រុមរបស់គាត់។
ខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះបានផ្ទេរមកចូលរួមជាមួយ Atletico Madrid ក្នុងតម្លៃត្រឹមតែ 3 លានអឺរ៉ូប៉ុណ្ណោះ។ Memphis Depay ដែលបច្ចុប្បន្នមានវ័យ 28 ឆ្នាំបានក្លាយជាកីឡាករដែលដើរឆ្លងកាត់ទ្វីបអឺរ៉ុបយ៉ាងជោគជាំដោយធ្លាប់លេងជាមួយនឹង Barcelona, Lyon, Manchester United និង PSV Eindhoven។ នៅ Barcelona គាត់ស៊ុតបញ្ចូលទីបាន 14 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 2 ដង ក្នុងការប្រកួតសរុប 42 ប្រកួត។
លោក Diego Simeone បាននិយាយតាមរយៈ Marca ថា គាត់មើលឃើញ Memphis Depay ជាខ្សែប្រយុទ្ធដែលអាចលេងតំណែងជាខ្សែប្រយុទ្ធទោល រឺខ្សែបម្រើប្រយុទ្ធបាន ដែលស្រដៀងនឹង Diego Costa ដែរ។ ដំបូងឡើយ Diego Costa ត្រូវបានគាត់ប្រើប្រាស់ជាខ្សែបម្រើប្រយុទ្ធ ប៉ុន្តែកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះតែងតែស៊ុតបញ្ចូលទីជាញឹកញាប់ ហើយក៏បានវិវត្តន៍ខ្លួនក្លាយទៅជាខ្សែប្រយុទ្ធកណ្ដាលចំតួតែម្ដង។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមបើកច្រកផ្លូវឲ្យកីឡាករដែលមានប្រាក់ខែខ្ពស់មួយរូបចាកចេញ នៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ3 days ago
PSG ត្រៀមចាយលុយ 100 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើខ្សែការពាររបស់ក្លឹប Benfica
-
បាល់ទាត់អន្តរជាតិ3 days ago
Man United និង Arsenal បរាជ័យក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមមួយរូបរបស់ក្លឹប Inter Milan