បាល់ទាត់អន្តរជាតិ
Barcelona កំពុងរង់ចាំការសម្រេចចិត្តរបស់ Juventus លើកិច្ចព្រមព្រៀងផ្ទេរ Memphis Depay

របាយការណ៍ចុងក្រោយមួយពីលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona កំពុងរង់ចាំការសម្រេចចិត្តរបស់ក្លឹប Juventus លើកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធស្លាប Memphis Depay។
កាលពីរដូវកាលមុនអតីតគ្រូបង្វឹកលោក Ronald Koeman បានធ្វើការចុះហត្ថលេខាលើ Memphis Depay ពីក្លឹប Lyon ដោយគ្មានតម្លៃខ្លួន។ Depay បានរងរបួសមួយរយៈពេល ប៉ុន្តែគាត់បានបង្ហាញសមត្ថភាពយ៉ាងល្អ ដោយស៊ុតបញ្ចូលទីបាន 13 គ្រាប់ ក្នុងការបង្ហាញខ្លួន 37 ប្រកួត។
ទោះជាយ៉ាងណា បច្ចុប្បន្ននេះភាពសំបូរបែបនៃកីឡាករដែលលេងនៅតំបន់ប្រយុទ្ធរបស់ក្លឹប Barcelona ធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Memphis Depay កាន់តែអស់ឱកាសក្នុងការបង្ហាញសមត្ថភាព និងកំពុងគិតគូពីការផ្លាស់ទៅក្លឹបថ្មីនៅរដូវកាលនេះ។
ដូចគ្នានេះដែរ ក្លឹបសេះបង្កង់ Juventus ត្រូវបានគេគិតថា គឺជាបេក្ខភាពមួយដែលមានភាគរយខ្ពស់ ក្នុងការចុះហត្ថលេខាលើ Memphis Depay ខណៈដែល Tottenham Hotspur និង Newcastle ក៏ចាប់អារម្មណ៍លើការផ្ទេរនេះដែរ។
របាយការណ៍ពី The Sun បានអះអាងថា Depay បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់មាត់ ក្នុងការចូលរួមជាមួយក្លឹបយក្សនៅអ៊ីតាលីហើយ ប៉ុន្តែក្លឹប Juventus នៅតែតាមដានស្ថានភាពរបស់គាត់ និងមិនទាន់បានសម្រេចចិត្តជាលើកចុងក្រោយជាមួយ Barcelona ឡើយ។
ប្រភព: The Sun
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ23 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ