បាល់ទាត់អន្តរជាតិ
Dani Alves ត្រូវបានប៉ូលីសចាប់ខ្លួន និងចោទប្រកាន់ពីបទរំលោភក្មេងស្រីអាយុ 23 ឆ្នាំ

កីឡាករសញ្ជាតិប្រេស៊ីល Dani Alves ត្រូវបានប៉ូលីសនៅទីក្រុង Barcelona ចាប់ខ្លួន និងបានបញ្ជូនទៅតុលាការដើម្បីសាកសួរ បន្ទាប់ពីគាត់ត្រូវបានគេចោទប្រកាន់ពីបទរំលោភសេពសន្ថវៈនារីម្នាក់អាយុ 23 ឆ្នាំ នៅក្នុងក្លឹបរាត្រីមួយកាលពីចុងឆ្នាំ 2022។
ដោយឡែកកីឡាករបាល់ទាត់រូបនេះបានសារភាពថា ខ្លួនពិតជាបានទៅលេងនៅក្លឹបរាត្រីដ៏ល្បីឈ្មោះថា Sutton នៅទីក្រុង Barcelona កាលពីថ្ងៃទី 30 ខែធ្នូ ឆ្នាំមុន ហើយជាពេលដែលគេចោទប្រកាន់ពីបទល្មើសផ្លូវភេទនោះមែន។ ទោះជាយ៉ាងណាក៏ដោយ Dani Alves បានតវ៉ាចំពោះភាពគ្មានទោសកំហុសរបស់គាត់នៅក្នុងបទសម្ភាសន៍ក្នុងទូរទស្សន៍មួយនៃប្រទេសអេស្ប៉ាញ ដោយអះអាងថា គាត់មិនស្គាល់ស្ត្រីរូបនេះជានរណានោះទេ, មិនស្គាល់ឈ្មោះរបស់នាង និងមិនធ្លាប់បានជួប រឺឃើញនារីរូបនេះពីមុនមកឡើយ។
កាលពីប៉ុន្មានម៉ោងមុននេះអ្នកនាំពាក្យប្រចាំតំបន់ Mossos D’Esquadra បានបញ្ជាក់ថា Dani Alves ត្រូវបានគេចាប់ខ្លួន និងនាំទៅតុលាការហើយ ដោយបច្ចុប្បន្នគាត់កំពុងរងចាំការសម្រេចពីតុលាការ ចំពោះវិធានការដែលនឹងត្រូវអនុវត្តន៍លើអតីតខ្សែការពាររបស់ Barcelona រូបនេះមានអ្វីខ្លះ។
គួរដឹងផងដែរថា ការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទនៅក្នុងប្រទេសអេស្ប៉ាញ គឺពាក់ព័ន្ធនឹងការរួមភេទដែលភាគីម្ខាងទៀតមិនយល់ព្រម និងដោយការបង្ខិតបង្ខំ ហើយអាចឈានរហូតដល់ការចាប់រំលោភ។ ដូចគ្នានេះដែរ ប៉ូលីសបាននិយាយថា ពួកគេនឹងមិនអាចផ្តល់ព័ត៌មានលម្អិតអំពីករណីរបស់ Dani Alves នេះបានឡើយ។
ប្រភព: Dailymail
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona