បាល់ទាត់អន្តរជាតិ
Bonucci ប្រាប់ឈ្មោះខ្សែប្រយុទ្ធម្នាក់ដែលគាត់ពិបាកទប់ទល់បំផុត
ខ្សែការពារ Leonardo Bonucci របស់ក្លឹបសេះបង្កង់ Juventus ថ្មីៗនេះបានប្រាប់ឈ្មោះកីឡាករមួយគឺ Didier Drogba ដែលជាវីរបុរសរបស់ក្លឹបតោខៀវ Chelsea ដោយបានអះអាងថា បុរសសញ្ជាតិកូតឌីវ័ររូបនេះ ជាខ្សែប្រយុទ្ធខ្លាំងបំផុតដែលគាត់បានលេងតទល់ក្នុងអាជីពបាល់ទាត់របស់ខ្លួន។
ខ្សែការពារដែលធ្លាប់ឈ្នះពានជាច្រើនជាមួយក្រុមជម្រើសជាតិអ៊ីតាលីរូបនេះបានសារភាពថា គាត់ដេកមិនលក់ ពេញមួយយប់ មុនពេលការប្រកួតដែលត្រូវប៉ះនឹងក្រុមរបស់ Didier Drogba មកដល់។ យ៉ាងណាមិញ Bonucci និង Drogba បានប្រឈមមុខដាក់គ្នាជាច្រើនលើកច្រើនសារ ដោយក្នុងនោះមានការប្រកួតគួរឲ្យកត់សម្គាល់បំផុតគឺនៅ UEFA Champions League ឆ្នាំ 2012-2013។
ដោយឡែក Didier Drogba បានជួបគ្នាចុងក្រោយជាមួយ Bonucci នៅពេលដែលក្រុមរបស់គាត់ Galatasaray ជួបជាមួយ Juventus កាលពីឆ្នាំ 2013 នៃការប្រកួត UEFA Champions League។ បច្ចប្បន្នខ្សែប្រយុទ្ធរូបនេះបានចូលនិវត្តន៍ពីបាល់ទាត់ទៅហើយ ប៉ុន្តែ Bonucci នៅតែចាត់ទុកថា Drogba ជាខ្សែប្រយុទ្ធខ្លាំងបំផុតដែលគាត់ធ្លាប់ប្រកួតជាមួយ។
នៅពេលដែលត្រូវបានសួរថា តើខ្សែប្រយុទ្ធរូបណាដែលគាត់ពិបាកតទល់ជាមួយបំផុត? ពេលនោះ Leonardo Bonucci បាននិយាយថា៖ “ខ្ញុំគិតថាគឺជា Drogba។ មុនការប្រកួតជាមួយគាត់មកដល់ ខ្ញុំគេងមិនលក់ពេញមួយយប់”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Thomas Tuchel បើកចិត្តក្នុងការចង់មកដឹកនាំនៅបិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ21 hours ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល