បាល់ទាត់អន្តរជាតិ
Juventus ត្រៀមនាំយក Donnarumma មកកាន់ទឹកដីកំណើតរបស់ខ្លួនវិញ
ក្លឹបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងមើលពីលទ្ធភាពនៃការចុះហត្ថលេខាលើអ្នកចាំទីរបស់ក្លឹបយក្សបារាំង Paris Saint-Germain (PSG) គឺកីឡាករ Gianluigi Donnarumma ដើម្បីត្រៀមមកជំនួសអ្នកចាំទីដៃទីមួយរបស់ក្លឹប Wojciech Szczesny នៅរដូវក្តៅខាងមុខនេះ។
កីឡាករសញ្ជាតិអ៊ីតាលីរូបនេះត្រូវបានគេគិតថា នឹងអាចចាកចេញពីទឹកដី Parc des Princes ប្រសិនបើមានជម្រើសណាមួយដែលល្អប្រសើរជាងបច្ចុប្បន្ន។ គាត់អាចនឹងផ្ទេរចេញពីប្រទេសបារាំង ទៅទឹកដីអ៊ីតាលីព្រោះជាប្រទេសកំណើតរបស់ខ្លួន។ តម្លៃផ្ទេររបស់ Donnarumma (បើផ្អែកតាម Transfermarkt) ប្រហែលជា 50 លានអឺរ៉ូ ហើយ Juventus ត្រូវបានគេរំពឹងថា នឹងហ៊ានចំណាយប្រាក់ច្រើនជាងនេះ បើយោងតាមទម្រង់លេង និងអាយុរបស់គាត់។
យោងទៅតាមរបាយការណ៍ពី La Gazzetta dello Sport បានឲ្យដឹងថា Szczesny នឹងពិចារណាចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួននៅរដូវក្តៅនេះ ប្រសិនបើ Juventus មិនមានកៅអីលេងពាន UEFA Champions League នៅរដូវកាលក្រោយ។ អ្នកចាំទីសញ្ជាតិប៉ូឡូញរូបនេះ អាចនឹងមានភាគរយខ្ពស់ក្នុងការផ្ទេរទៅចូលរួមជាមួយក្លឹបមាន់ខ្នាយមាស Tottenham Hotspur ព្រោះត្រូវបានគេគិតថា គាត់កំពុងចង់វិលត្រឡប់ទៅទឹកដីអង់គ្លេសវិញផងដែរ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមបើកច្រកផ្លូវឲ្យកីឡាករដែលមានប្រាក់ខែខ្ពស់មួយរូបចាកចេញ នៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ3 days ago
PSG ត្រៀមចាយលុយ 100 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើខ្សែការពាររបស់ក្លឹប Benfica
-
បាល់ទាត់អន្តរជាតិ3 days ago
Man United និង Arsenal បរាជ័យក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមមួយរូបរបស់ក្លឹប Inter Milan