បាល់ទាត់អន្តរជាតិ
Dybala ប្រាប់ឈ្មោះកីឡាករ 4 រូបនៅ La Liga ដែលគាត់ពេញចិត្តជាងគេ
ខ្សែប្រយុទ្ធ Paulo Dybala របស់ក្លឹប AS Roma បានប្រាប់ឈ្មោះកីឡាករចំនួន 4 រូបដែលលេងនៅក្លឹប Real Madrid និង Barcelona ដែលគាត់ចូលចិត្តជាងគេ។ កីឡាករទាំងនោះមាន Gavi, Pedri ដែលលេងឲ្យ Barcelona និង 2 នាក់ទៀត គឺខ្សែប្រយុទ្ធរបស់ Karim Benzema និង Vinicius Jr ដែលជាកីឡាកររបស់ Real Madrid។
Paulo Dybala បានថ្មីៗនេះបានផ្តល់បទសម្ភាសន៍មួយដោយលើកឡើងថា គាត់ជាមនុស្សម្នាក់ដែលតែងតែមើលការប្រកួតនៅ La Liga ជាពិសេសគឺជាការប្រកួតដែលមាន Gavi, Pedri, Karim Benzema និង Vinicius Jr។ កីឡាករអាហ្សង់ទីនរូបនេះបានលើកឡើងថា៖ “ខ្ញុំពិតជាចូលចិត្ត Gavi និង Pedri ហើយខ្ញុំតែងតែកោតសរសើរ Iniesta ដែលជាវីរៈបុរសរបស់ Barcelona។ ខ្ញុំពិតជាចូលចិត្តស្ទីលលេងបែបនេះ”។
គាត់បានបន្ថែមទៀតថា៖ “បន្ទាប់មក ខ្ញុំសរសើរដល់ Benzema សម្រាប់គុណភាពលេង ដែលគាត់បានបង្ហាញ, របៀបដែលគាត់ផ្លាស់ទីក្នុងទីលាន… ហើយថ្មីៗនេះ Vinicius Jr កំពុងធ្វើរឿងមួយចំនួនដែលអស្ចារ្យមិនគួរឲ្យជឿ។… La Liga គឺជាលីគដ៏ល្អមួយដែលត្រូវតែទស្សនា”។
ប្រភព: Dailypost NG