បាល់ទាត់អន្តរជាតិ
Rio Ferdinand លើកឡើងថា មានតែ 2 ក្រុមនេះទេ ដែលអាចរារាំង Man City មិនឲ្យឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត UCL បាន
វីរបុរសរបស់ក្លឹបបិសាចក្រហម Manchester United លោក Rio Ferdinand ជឿជាក់ថា មានតែក្រុម 2 ប៉ុណ្ណោះ ដែលអាចបំបាក់ Manchester City បាន ហើយក៏ជាក្លឹបដែលពួកគេមិនចង់ជួបក្នុងការចាប់ឆ្នោត UEFA Champions League វគ្គបន្ទាប់ផងដែរ។
យ៉ាងណាមិញ Manchester City បានឡើងទៅកាន់វគ្គ 8 ក្រុមចុងក្រោយ កាលពីរំលងអាធ្រាតយប់មិញនេះ បន្ទាប់ពីបានយកឈ្នះ RB Leipzig ក្នុងលទ្ធផល 7-0 និងសរុបទាំងពីរជើងគឺ 8-1 ខណៈដែលខ្សែប្រយុទ្ធឆ្នើម Erling Haaland ស៊ុតបញ្ចូលទីបំបែកកំណត់ត្រាបាន 5 គ្រាប់ម្នាក់ឯង។
ក្រុមរបស់លោក Pep Guardiola ត្រូវបានគេមើលឃើញថា កំពុងមានភាពលេចធ្លោរយ៉ាងខ្លាំង និងអាចមានឱកាសក្នុងការឈ្នះពាន UEFA Champions League ជាលើកដំបូងសម្រាប់ក្លឹបរបស់ខ្លួនផងដែរ។ Manchester City ជាក្រុមដែលកំពុងរងចាំការចាប់ឆ្នោតជាមួយ Chelsea, Bayern Munich, AC Milan, Benfica និង Inter Milan។ សម្រាប់ Real Madrid រឺ Liverpool និង Napoli រឺ Frankfurt នឹងត្រូវសម្រេចលទ្ធផលក្នុងការប្រកួតរំលងអធ្រាតនេះ។
ទន្ទឹមនឹងនេះដែរ បន្ទាប់ពីការប្រកួតដ៏អស្ចារ្យក្នុងការទម្លាក់ RB Leipzig លោក Rio Ferdinand គិតថា មានតែ 2 ក្រុមប៉ុណ្ណោះដែលអាចរារាំង Manchester City មិនឲ្យឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន។ Rio Ferdinand បានប្រាប់ BT Sport ថា៖ “ពួកគេ (Manchester City ) នឹងមិនចង់ជួប Bayern Munich និង Napoli ឡើយ។ សម្រាប់ការប៉ះក្រុមផ្សេងៗទៀត គ្រាន់តែជាប្រកួតធម្មតាៗប៉ុណ្ណោះ”។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់