បាល់ទាត់អន្តរជាតិ
Rio Ferdinand ប្រាប់គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសឲ្យប្រើប្រាស់ជម្រើសខ្សែការពារកណ្ដាលផ្សេង ក្រៅពី Harry Maguire

អតីតខ្សែការពាររបស់ក្លឹបបិសាចក្រហម Manchester United លោក Rio Ferdinand បានជ្រើសរើស John Stones របស់ក្លឹប Manchester City ថា ជាខ្សែការពារកណ្តាលដ៏ល្អបំផុតរបស់អង់គ្លេសនាពេលបច្ចុប្បន្ននេះ។ Ferdinand អះអាងថា John Stones ដែលបច្ចុប្បន្នកំពុងមានរបួស គឺមានសមត្ថភាពខ្ពស់ជាង Harry Maguire ក្នុងនាមជាខ្សែការពារកណ្ដាលរបស់ក្រុមជម្រើសជាតិដូចគ្នា។
ក្រៅពីការលើកឡើងបែបនេះ Rio Ferdinand ក៏បានបញ្ចេញមតិយោបល់បន្ថែមផងដែរ ទៅលើគ្រូបង្វឹករបស់ក្រុមតោកំណាចអង់គ្លេសលោក Gareth Southgate។ Ferdinand បានលើកឡើងថា គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសរូបនេះ កំពុងធ្វើឲ្យខូចទំនុកចិត្តរបស់ខ្សែការពារ Levi Colwill របស់ Chelsea ដោយបន្តជ្រើសរើស Harry Maguire ជាជម្រើសមុនកីឡាកររូបនេះ។
Rio Ferdinand បាននិយាយកាលពីពេលថ្មីៗនេះថា John Stones ជាខ្សែកណ្តាលដ៏ល្អបំផុតរបស់អង់គ្លេស តែនៅពេលនេះបានរងរបួស។ Marc Guehi បានចូលមកជំនួសកន្លែងរបស់ John Stones ហើយខ្សែការពាររូបនេះហាក់បីដូចជាធ្វើបានល្អ អាចឈានទៅដល់កម្រិតដែលកាន់តែល្អប្រសើរឡើងយ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះដែរ Gareth Southgate មានជម្រើសជាច្រើនសម្រាប់ខ្សែការពារកណ្ដាល ប៉ុន្តែគាត់មិនទុកចិត្តអ្នកផ្សេងឡើយ បែរជាប្រើប្រាស់ Harry Maguire ទៅវិញ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ4 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)